BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤០ករណីថ្មី (ឆ្លងថ្មីសហគមន៍១២៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៥ករណី ខណៈអ្នកជំងឺ ៣១១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៤,៤៩២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៤៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣០,០២៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,១២១ករណី និងឆ្លងសរុបក្នុងសហគមន៍ ១២,៧៨៧ករណី(ជាប្រភេទអូមីក្រុង) ៕