ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នគរបាលខេត្តសៀមរាបបំពាក់បំពង់ពន្លត់អគ្គីភ័យ នៅតាមម៉ូតូចល័ត ដើម្បីបង្កើនប្រសិទ្ធភាពនៃការសង្គ្រោះបឋមពេលមានអគ្គិភ័យ

សៀមរាប៖ នគរបាលខេត្តសៀមរាបបានបំពាក់បំពង់ពន្លត់អគ្គីភ័យនិងការម៉ូតូចល័តរបស់នគរបាល ដើម្បីលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចឱ្យភាពកក់ក្តៅ ក្នុងកិច្ចប្រតិបត្តិការ ដើម្បីជួយសង្គ្រោះបឋមនៅពេលមានអគ្គីភ័យកើតឡើង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នាបណ្តាលឱ្យមានអគ្គីភ័យ គឺមន្រ្តីនគរបាលចរាចណ៍ ដែលបានទៅដល់គោលដៅកើតហេតុមិនគេមានលទ្ធភាព គឺអាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា។

ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ជិម សុវណ្ណ បានឱ្យមន្ទីរព័ត៌មានខេត្តសៀមរាបដឹងកាលពីថ្ងៃទី១៥ ខែមីនាថា កន្លងមកពេលមានគ្រោះអគ្គីភ័យតូចតាច ឬគ្រោះថ្នាក់ចរាចណ៍បង្កឱ្យមានអគ្គីភ័យផ្តើមចេញពីតូចមួយតែពេលមន្រ្តីនគរបាលចរាចរណ៍ទៅដល់គោលដៅកើតហេតុមុនគេ បានត្រឹមបញ្ជៀសចរាចរណ៍ប៉ុណ្ណោះ ដោយមិនអាចជួយគ្រោះបឋមបាននោះឡើយ ដោយសារតែគ្មានឧបករណ៍ពន្លត់ទាំងនោះ។

លោកថា៖ «ប៉ុន្តែចាប់ពីពេលនេះទៅ បើមានករណីអគ្គីភ័យក្នុងទំហំតូច ហើយមន្រ្តីនគរបាលចរាចរណ៍បានទៅដល់គោលដៅមុនគឺពួកគាត់អាចជួយគ្រោះទាន់ពេល ដោយប្រសិទ្ធភាព»។

នេះជាលើកដំបូងហើយដែលនគរបាលចរាចរណ៍ផ្លូវគោកបានបំពាក់បំពង់ពន្លត់អគ្គីភ័យនៅតាមម៉ូតូ ដើម្បីជួយសង្គ្រោះ។ ជំហានដំបូងគឺបំពាក់បំពង់ពន្លត់អគ្គីភ័យសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកចំនួន ៧ម៉ូតូ ដោយក្នុងមួយម៉ូតូមានបំពង់ពន្លត់អគ្គីភ័យចំនួន ២បំពង់។

បើតាមលោកវរសេនីយ៍ឯក ជិម សុវណ្ណ នៅពេលខាងមុខស្នងការដ្ឋាននគរបាលខេត្តគ្រោងបំពាក់ទៅលើម៉ូតូឱ្យបានច្រើនបន្ថែមទៀត។ ជាមួយគ្នានេះ ដើម្បីឱ្យមន្រ្តីនគរបាលចរាចរណ៍ចេះប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យនេះបានត្រឹមត្រូវតាមបច្ចេកទេស មន្រ្តីជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមកបង្ហាត់បង្រៀនអំពីរបៀបរក្សាទុកបំពង់ពន្លត់អគ្គីភ័យឱ្យបានត្រឹមត្រូវ របៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសដោយបានធ្វើការហាត់សមជាក់ស្តែងផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក