ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលផ្ដល់សិទ្ធិពិសេសដល់ស្ថាប័ននិងអង្គភាពចំនួន៤ សម្រាប់ដំណើរការស៊ើបអង្កេតព័ត៌មានទាក់ទងនឹងការសម្អាតប្រាក់

ភ្នំពេញ៖ រដ្ឋាភិបាលអនុញ្ញាតដល់តុលាការ នគរបាលជាតិ កងរាជអាវុធហត្ថ និងអង្គភាពប្រឆាំងអំពើពុករលួយទទួលសិទ្ធិពិសេសសម្រាប់ដំណើរការស៊ើបអង្កេតព័ត៌មានទាក់ទងនឹងការសម្អាតប្រាក់នៅកម្ពុជា។

នៅក្នុងគោលការណ៍ណែនាំស្តីពីការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៊ើបអង្កេត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញគោលការណ៍ណែនាំនេះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចឱ្យមានការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត ដោយត្រូវរៀបចំ SOP សម្រាប់អនុវត្តក្នុងស្ថាប័នរបស់ខ្លួន។បង្កើតឱ្យមានកិច្ចសហការជាតិក្នុងការស៊ើបអង្កេត រួមមានការស្វែងរកព័ត៌មាន ភស្តុតាង និងការស្នើសុំព័ត៌មានហិរញ្ញវត្ថុទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដើម្បីបម្រើដល់ការស៊ើបអង្កេត និងការសាងសំណុំរឿង។

សម្ដេចបានឱ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យតុលាការ នគរបាលជាតិ កងរាជអាវុធហត្ថ និងអង្គភាពប្រឆាំងអំពើពុករលួយទទួលបានសិទ្ធិពិសេស គឺអាចស្នើសុំ CDR (Call Data Record) សម្រាប់ការស្វែងរកព័ត៌មាន និងភស្តុតាងក្នុងការស៊ើបអង្កេត កសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់បញ្ជូនទៅកាន់តុលាការ។

ចំណែកក្រសួង-ស្ថាប័នផ្សេងទៀតប្រសិនបើចង់បាន CDR បម្រើដល់ការស៊ើបអង្កេតរបស់ខ្លួន អាចស្នើសុំទៅតុលាការ នគរបាលជាតិ កងរាជអាវុធហត្ថ ឬអង្គភាពប្រឆាំងអំពើពុករលួយឱ្យជួយបាន។

ក្រៅពីនេះ ក្រសួង ឬស្ថាប័នពាក់ព័ន្ធទាំងនោះ អាចស្នើសុំអត្តសញ្ញាណយានយន្ត ព័ត៌មាន ឬប្រវត្តិធ្វើដំណើរឆ្លងប្រទេស អត្តសញ្ញាណបុគ្គល សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ព័ត៌មានអចលនទ្រព្យ ព័ត៌មានរបស់ក្រុមហ៊ុន និង ព័ត៌មាន ពីក្រសួង-ស្ថាប័ន ឬអង្គភាពសាធារណៈផ្សេងៗទៀត ដើម្បីបម្រើដល់ការងារស៊ើបអង្កេតរបស់ខ្លួនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក