ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាទទួលសំណេះសំណាលនិងពិសារភោជនីយអាហារជាមួយក្រុមនាវិកកងទ័ពជើងទឹកជប៉ុន

ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះបានទទួលជួបសំណេះសំណាលនិងអញ្ជើញពិសាភោជនីយអាហារជាមួយនឹងក្រុមនាវិកកងទ័ពជើងទឹកប្រទេសជប៉ុន ដែលបានចូលចតនៅកំពង់ផែព្រះសីហនុនៅថ្ងៃនេះ។

សម្ដេចបានទទួលជួបជាមួយនឹងក្រុមនាវិកនៃកងទ័ពជើងទឹកជប៉ុននៅសណ្ឋាគារសុខាអូតែលខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថានាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងមានឈ្មោះទី១ URAGA – 463 មានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទម្ងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន ១២៦នាក់។ នាវាទី២ HIRADO – 305 មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។

នាវាទាំង២ដឹកនាំ បញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានចូលចតនៅក្នុងកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះដោយមានការស្វាគមន៍ពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់។

ការចូលចតរបស់នាវាទាំង ២គ្រឿងនេះជាការដើម្បីចូលរួមក្នុងការអបអរសាទរខួបលើកទី៣០ នៃបេសកម្មរក្សាសន្ដិភាពរបស់ប្រទេសជប៉ុនផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក