ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្លាប់និងរបួសជិត៤០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីអ្នកបើកឡានក្រុងងងុយដេក

ថៃ៖ មនុស្ស៨នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងបុកគ្នា បន្ទាប់ពីអ្នកបើកបរឡានក្រុងងងុយដេក ហើយប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីន។

រថយន្តក្រុងទេសចរណ៍ដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនរដ្ឋរបស់ប្រទេសថៃបានបុករបាំងបេតុង មុនពេលបុកបង្គោលស្ពានក្នុងខេត្ត Saraburi កាលពីរសៀលថ្ងៃសៅរ៍ ទី១២ ខែមីនា។

យោងតាមរបាយការណ៍របស់ប៉ូលីសបានឱ្យដឹងថា អ្នកបើកបរឈ្មោះ Narinsart Hongsa អាយុ ៣០ឆ្នាំ កំពុងដឹកអ្នកដំណើរទៅកាន់ទីក្រុងបាងកក ពីខេត្ត Roi-Et ហើយបានដេកលក់ពេលបើកបរ។

ដំបូងឡើយ Narinsart បានបដិសេធថា មិនបានដេកលក់ទេ ហើយបាននិយាយថា សំបកកង់មួយអាចផ្ទុះ ប៉ុន្តែលទ្ធផលតេស្តបង្ហាញថា គាត់ញៀនថ្នាំមេតំហ្វេតាមីនអំឡុងពេលមានគ្រោះថ្នាក់។

លោកវរសេនីយ៍ឯក Chetchai Chetsiri បាននិយាយថា៖ «អ្នកបើកបរក្រោយមកបានសារភាពប្រាប់យើងថាគាត់ញៀនមេតំហ្វេតាមីន នៅពេលបើកបរ។ យើងបានដាក់ការចោទប្រកាន់ចំនួនពីរប្រឆាំងនឹងលោក Narinsart ពីបទស្រវឹងក្នុងពេលកំពុងបើកបរ និងពីបទបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងស្លាប់អ្នកដទៃ»។

នៅកន្លែងកើតហេតុ របាំងស៊ីម៉ងត៍ត្រូវបានបាក់ទាំងស្រុង ចំណែកផ្នែកខាងក្នុងរថយន្ត កង់មុខខាងស្តាំ និងរបារចំហៀងខាងស្តាំរថយន្តក៏រងការខូចខាតដែរ។

សមត្ថកិច្ចបាននាំលោក Narinsart ទៅឃុំខ្លួនដើម្បីធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ខណៈអ្នកដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Saraburi មន្ទីរពេទ្យ Saohai និងមន្ទីរពេទ្យ Kaeng Khoi ដើម្បីព្យាបាល ។

មន្ត្រីបាននិយាយថា អ្នកដំណើរដែលរងរបួស និងសាច់ញាតិរបស់អ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ នឹងត្រូវផ្តល់សំណងដោយក្រុមហ៊ុនធានារ៉ាប់រងរបស់នាយកដ្ឋានដឹកជញ្ជូន ខណៈការស៊ើបអង្កេតកំពុងបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក