ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមទំនើងបាញ់ប្រហារគ្នាជាមួយនឹងប៉ូលិសបណ្ដាលស្លាប់និងរបួសនៅប្រទេសថៃ

ថៃ៖ ប៉ូលីសថៃនឹងចេញដីកាចាប់ខ្លួនលោក Jamrat Rakchan អាយុ ៤៦ឆ្នាំ នៅពេលដែលបើកការប្រយុទ្ធគ្នាដោយកាំភ្លើង ខណៈដែល គេបានបាញ់ទល់នឹងអាជ្ញាធរនៅក្នុងខេត្ត Phathalung ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃសុក្រ។

លោកវរសេនីយ៍ទោ អាន ម៉ីសាំង នគរបាលបានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាល។ ក្នុងហេតុការនោះមានក្រុមទំនើងម្នាក់ឈ្មោះ Watchara Rattanasuwan អាយុ ៣៨ឆ្នាំ ក៏ត្រូវបានសម្លាប់ដែរ ខណៈមន្ត្រីពីរនាក់ផ្សេងទៀតរងរបួស។

លោកវរសេនីយ៍ទោ Chatchai Sanyo ដែលមានរបួសដោយគ្រាប់កាំភ្លើងយ៉ាងធ្ងន់ធ្ងរនៅកំភួនដៃខាងស្តាំ ចំណែកលោកវរសេនីយ៍ទោ Nopada Natanapong រងរបួសស្រាលត្រង់ចិញ្ចើមខាងស្តាំ ។

មន្ត្រីបានតាមដានក្រុមក្មេងទំនើងនេះ ហើយបានរកឃើញរថយន្តរបស់ពួកគេបានចតនៅជើងភ្នំនៃដែនជម្រកសត្វព្រៃ Khao Banthat ហើយក៏ស្រាប់តែមានការបាញ់ប្រហារគ្នា។

ម្នាក់ក្នុងចំណោមអ្នករត់គេចខ្លួន ខ្មាន់កាំភ្លើងឈ្មោះ Jamrat Rakchan ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងឃាតកម្ម និងករណីប៉ុនប៉ងមនុស្សឃាតទាំងនៅក្នុងខេត្ត Phathalung និង Songkhla ដែលប៉ូលិសតាមចាប់ជាមួយនឹងប្រាក់រង្វាន់ចំនួន ១០០ ០០០បាត ប្រហែល ៣ ០០០ ដុល្លារអាមេរិកសម្រាប់ពលរដ្ឋដែលរាយការណ៍ពីទីតាំងរបស់ជននេះ។

លោកឧត្តមសេនីយ៍ឯក Nanthadej បាននិយាយបន្ថែមថា ប៉ូលីសបានទាក់ទងជាមួយជនដែលរត់គេចខ្លួនពីរនាក់ទៀតគឺ Jay Suwanmano អាយុ ២២ឆ្នាំ និង Attapol Maiaon អាយុ ២១ឆ្នាំ ជាឪពុកម្តាយដើម្បីប្រមូល DNA មកពិនិត្យ ។

គាត់បាននិយាយថា៖ «យើងបានប្រមូលសំណាក DNA ពីឪពុកម្តាយរបស់ក្មេងទំនើង ដូច្នេះយើងអាចប្រៀបធៀបពួកវាជាមួយនឹងដានដែលរកឃើញនៅក្នុងឡាន»។

ម្តាយរបស់ Attapol ឈ្មោះ Wanpen Maiaon បាននិយាយថា៖ «កូនប្រុសរបស់ខ្ញុំបានចាកចេញពីផ្ទះតាំងពីថ្ងៃទី៧ ខែមីនា ដោយនិយាយថាគាត់បានទៅធ្វើការកាប់ឈើជាមួយមិត្តម្នាក់នៅភូមិមួយផ្សេងទៀត។ យប់មិញ ខ្ញុំបានឮពីសាច់ញាតិថា កូនខ្ញុំទៅជាមួយក្រុមមិត្តភ័ក្ដិ ហើយត្រូវប៉ូលិសដេញតាម។ មានការបាញ់ប្រហារ ហើយគាត់បានរងរបួស»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក