លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សេចក្តីថ្លែងការណ៍រួម១៤ចំណុច និងគោលដៅសកលឆ្នាំ២០៣០ ក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង

ភ្នំពេញ : នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ហៅកាត់ថា P4G ដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវិដេអូ បានចេញសេចក្តីថ្លែងការណ៍រួម ១៤ ចំណុច បន្ទាប់ពីបានបិទបញ្ចប់។

កិច្ចប្រជុំកំពូល P4G ឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ ការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩ ដោយមានការចូលរួមដោយ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០នាក់ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត។ សម្តេចតេជោ ហ៊ុន សែន ដែលចូលរួមកិច្ចប្រជុំនេះ ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀត ត្រូវបានផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះជាងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុនេះ។

ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហានាំឱ្យមានបម្រែបម្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀតផងដែរ បានបង្ហាញនូវក្តីបារម្ភ និងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ភាពបៃតង ដែលជាវិធានការដ៏ចាំបាច់មួយក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ដើម្បីការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានទាមទារឱ្យមានការអនុវត្តលើការងារសំខាន់ចំនួន៦ចំណុចផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក