ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានបើកវគ្គបណ្ដុះបណ្ដាលពីការកាត់បន្ថយសំណល់ប្លាស្ទិក ដោយអនុវត្តយុទ្ធសាស្ត្រ 4R

ភ្នំពេញ៖ ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងការបង្កើតយុវជន ៤ក.៤រ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយប្លាស្ទិក និងពង្រឹងការរស់នៅស្អាតជាពិសេសក្នុងទីប្រជុំជន។

ពិធីបើកវវគ្គបណ្តុះបណ្តាលស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងងការបង្កើតយុវជន ៤ក.៤រ» នេះធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមវត្តមានទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក គិត ច័ន្ទគ្រឹស្នា អភិបាលរងរាជធានីភ្នំពេញ លោក ហួត ហៃ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងសិស្សនិស្សិតជាច្រើននាក់ទៀត។

លោក គិត ច័ន្ទគ្រឹស្នា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះមានសារៈសំខាន់ណាស់ ដែលជាសកម្មភាពរួមគ្នាឈានឆ្ពោះទៅអនុវត្តការកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការរស់នៅស្អាត និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក។

លោកបន្តទៀតថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលបានចូលរួមនឹងទទួលបាននូវចំណេះដឹងបន្ថែម ដើម្បីយកទៅផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹង ក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក និងជំរុញសកម្មភាពនេះធ្វើឱ្យប្រសើរឡើងនូវការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ។

លើសពីនេះ សិក្ខាកាមដែលជានិស្សិតទាំងអស់នឹងក្លាយទៅជា «យុវជន ៤ក.៤រ» ដែលសំដៅលើ៖ ក១.ការប្រើប្រាស់ឡើងវិញ (REUSE) ក២.ការកាត់បន្ថយ (REDUCE) ក៣.ការកែច្នៃ (RECYCLE) ក៤.ការបដិសេធ (REFUSE) រីឯ ៤រ គឺ រ១.រៀន រ២.រើស រ៣.រក និងរ៤.រម្លឹក ហើយនៅថ្ងៃមុខ យុវជន៤ក.៤រ នឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញ។

បញ្ហាសំណល់ប្លាស្ទិក ជាបញ្ហាសកល ដោយឡែកសម្រាប់ស្របពេលប្រទេសកម្ពុជាមានការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ច បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង ហើយស្របជាមួយគ្នានេះ ក៏មានការកើនឡើងនៃសំរាម និងសំណល់ប្លាស្ទិកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក