ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនថាអាមេរិកកំពុងផ្សាយព័ត៌មានមិនពិតថារុស្ស៊ីសុំជំនួយយោធាពីខ្លួន

អន្តរជាតិ៖ ក្រសួងការបរទេសចិនបានឱ្យដឹងនៅនៅថ្ងៃចន្ទ ទី១៤ ខែមីនាថា ការអះអាងរបស់មន្ត្រីអាមេរិកដែលថា រុស្ស៊ីបានស្នើសុំឱ្យទីក្រុងប៉េកាំង ផ្តល់ឧបករណ៍យោធាសម្រាប់យុទ្ធនាការរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺជា "ព័ត៌មានមិនពិត" ។ ការលើកឡើងនេះបានធ្វើឡើងក្នុងអំឡុងពេលធ្វើសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន ក្នុងទីក្រុងប៉េកាំង។

កាសែត Financial Times និង Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា រុស្សីបានស្នើសុំចិនសម្រាប់សម្ភារៈយោធាចាប់តាំងពីការលុកលុយប្រទេសអ៊ុយក្រែន ។ កាសែត Washington Post បាននិយាយថា មន្ត្រីអាមេរិកដែលមិនស្គាល់អត្តសញ្ញាណមិនបានបញ្ជាក់ពីប្រភេទអាវុធដែលត្រូវបានស្នើសុំ ឬរបៀបដែលចិនបានឆ្លើយតបនោះទេ។

រុស្ស៊ី ដែលហៅសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនថាជា "ប្រតិបត្តិការពិសេស" ហើយចិនបានរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ខណៈដែលពួកគេស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីលោកខាងលិចជុំវិញសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត។ ទីក្រុងប៉េកាំងមិនបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីទេ ហើយក៏មិនហៅវាថាជាការឈ្លានពានដែរ ទោះបីយ៉ាងណាក៏ដោយភាគីចិនក៏បានជំរុញឱ្យមានការចរចារអំពីដំណោះស្រាយចំពោះជម្លោះនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក