ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភរិយាលោករាជអាជ្ញារង ម៉ុត ដារ៉ា ថាការចោទប្រកាន់ថាប្ដីគម្រាមសម្លាប់មកលើខ្លួនគឺជា «ការប្រឌិត» ព្រោះកំហឹង

ភ្នំពេញ៖ ភរិយារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុត ដារ៉ា គឺលោកស្រី ហេង មួយគា បានស្រាយបំភ្លឺថា ស្វាមីរបស់លោកស្រីមិនបានគម្រាមសម្លាប់ដូចការចោទប្រកាន់របស់ខ្លួននោះឡើយ។

លិខិតបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ហេង មួយគា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រាជអាជ្ញារង ម៉ុត ដារ៉ា តែងតែរករឿងមកលើលោកស្រីជាច្រើនលើកច្រើនសារ ហើយកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ ក៏បានឈ្លោះប្រកែកជាមួយប្រពន្ធកាន់តែខ្លាំងរហូតឈានដល់ការគំរាមសម្លាប់លោកស្រីថែមទៀតផង។

នៅក្នុងលិខិតបំភ្លឺរបស់លោកស្រី ហេង មួយគា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថាករណីជម្លោះរវាងលោកស្រី និងស្វាមី ដែលបានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោកស្រីបានជ្រុលមាត់និយាយលើសលស់នូវពាក្យសម្តីមួយចំនួនដែលប្រាសចាកពីការពិត ព្រោះតែការខឹងបាំងមុខ។

លោកស្រីបន្តថា៖ «ដំបូងឡើយពេលស្វាមីនាងខ្ញុំវិលត្រឡប់ ពីធ្វើការវិញក៏មានការប៉ះពារពាក្យសម្តីមួយចំនួន រហូតដល់តឹងសរសៃកដាក់គ្នា ពេលនោះស្វាមីនាងខ្ញុំបាន ចាប់ដៃនាងខ្ញុំក្នុងបំណងហៅឡើងទៅបន្ទប់ជាន់លើ ដើម្បីសួរនាំដោះស្រាយគ្នា ប៉ុន្តែនាងខ្ញុំបានបដិសេធ ដែលជាហេតុនាំឱ្យស្វាមីនាងខ្ញុំចាប់ច្របាច់ដៃ ដើម្បីទាញឡើងទៅលើជាមួយនឹងពាក្យសម្តីប្រកែកគ្នា ពេលនោះក្នុងអារម្មណ៍នាងខ្ញុំខឹងជាខ្លាំងចំពោះស្វាមីនាងខ្ញុំ ព្រោះតាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធជាង១០ឆ្នាំមក គាត់មិនដែលប្រព្រឹត្តអាកប្បកិរិយាបែបនេះមកលើនាងខ្ញុំ និងក្រុមគ្រួសារឡើយ»។

អ្នកស្រីបន្តទៀតថា ដោយលោកស្រីពិបាកទទួលយកនូវទិដ្ឋភាពបែបនេះ និងមានសេចក្តីខឹងក្រោធ រហូតធ្វើឱ្យមានពាក្យពេចន៍មួយចំនួនលើសលស់ប្រាសចាកពីការពិត។ ចំណែកពាក្យថា ស្វាមីលោកស្រីយកកាំភ្លើងមកគំរាមរកបាញ់សម្លាប់ ឬវាយតប់ផ្សេងៗនោះគឺពុំមានឡើយ គឺគ្រាន់តែចាប់ច្របាច់ដៃដើម្បីនាំឡើងទៅជាន់លើ តែអ្នកស្រីមិនព្រម។

អ្នកស្រីបញ្ជាក់នៅក្នុងលិខិតបំភ្លឺនោះថា ការបកស្រាយនេះគឺមិនមានការបង្ខំ ឬប្រឌិត ដើម្បីគេច វេសពីការពិតនោះទេ ហើយអ្នកស្រីនិងស្វាមីក៏សុំបញ្ចប់វិវាទមួយនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក