ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ុយក្រែនថា ត្រៀមរួចរាល់ដើម្បីចរចាបញ្ចប់សង្គ្រាម

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រកាសកាលពីថ្ងៃសៅរ៍ ទី១២ ខែមីនា ថាអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាមដែលបានចាប់ផ្តើមដោយរុស្ស៊ីកាលពីជាងពីរសប្តាហ៍មុន ប៉ុន្តែមិនចុះចាញ់ ឬទទួលយកឱសានវាទណាមួយឡើយ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយអង្គការ Renew Democracy Initiative រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Kuleba បាននិយាយថា ជីវិតជនស៊ីវិលនឹងត្រូវបានជួយសង្គ្រោះ ប្រសិនបើអ៊ុយក្រែនមានយន្តហោះចម្បាំង និងយន្តហោះវាយប្រហារជាច្រើនទៀតដើម្បីកម្ទេចជួរយោធាធំៗនោះ។

លោកបានបន្ថែមថា លោកមានជំនឿថា សង្គ្រាមទំនងជានឹងបញ្ចប់ប្រសិនបើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេដកចេញពីអំណាច។

Kuleba បាននិយាយថា៖«ប្រសិនបើយើងមានយន្តហោះកាន់តែច្រើន យើងនឹងអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើនទៀត។ ភាគច្រើនគឺជីវិតជនស៊ីវិល។ ដោយសារតែកម្លាំងវាយប្រហារដ៏សំខាន់របស់រុស្ស៊ីគឺនៅលើអាកាស។ ហើយពួកគេជ្រើសរើសវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្លាប់ជនស៊ីវិល»។

លោកបានបន្ថែមថា ការដកតំណែងប្រធានាធិបតីពូទីននឹងគ្រប់គ្រាន់ដើម្បីបញ្ឈប់សង្គ្រាម ប៉ុន្តែការស្ដារឡើងវិញនូវសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អ៉ឺរ៉ុប ក៏នឹងតម្រូវឱ្យមិនត្រឹមតែការដកលោក Putin ចេញទេ ប៉ុន្តែការដកជាប្រព័ន្ធ។

ការអត្ថាធិប្បាយរបស់ Kuleba បានកើតឡើងនៅពេលដែលការប្រយុទ្ធគ្នាបានកើតឡើងនៅជិតទីក្រុង Kyiv និងការបាញ់ផ្លោងយ៉ាងខ្លាំងក្លានៅក្នុងតំបន់ផ្សេងទៀតបានគំរាមកំហែងដល់ការប៉ុនប៉ងថ្មីដើម្បីជម្លៀសជនស៊ីវិលដែលជាប់គាំង។

ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានសន្ទនាជាមួយលោក Putin តាមទូរស័ព្ទដោយជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីប្រធានាធិបតីបារាំងម្នាក់បាននិយាយថា «យើងមិនបានរកឃើញឆន្ទៈមួយផ្នែករបស់លោកពូទីនក្នុងការបញ្ចប់សង្រ្គាមទេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក