ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាតុករណាហ្គាវើលដែលជាប់ឃុំ ៣នាក់ទៀតស្នើដល់រដ្ឋមន្ត្រីការងារជួយឱ្យបាននៅក្រៅឃុំ

ភ្នំពេញ៖ បន្ទាប់ពីតុលាការបានសម្រេចដោះលែងមេដឹកនាំបាតុករណាហ្គាវើលចំនួន៨នាក់ឱ្យនៅក្រៅឃុំកាលពីយប់មិញបន្ទាប់ពីពួកគេបានស្នើសុំរដ្ឋមន្ត្រីក្រសួងការងារឱ្យជួយ។ នៅថ្ងៃនេះបាតុករចំនួន ៣នាក់ទៀតបានស្នើសុំឱ្យរដ្ឋមន្ត្រីការងារជួយផងដែរ ដោយបានសន្យាថានឹងមិនធ្វើការប្រមូលផ្ដុំតវ៉ាដោយខុសច្បាប់ទៀតនោះទេ។

អ្នកទាំង៣នាក់នោះរួមមានឈ្មោះ ជួប ចាន់ណាត សេង វណ្ណរិទ្ធ និងឈ្មោះ សៅ សម្បតិ្ត។

ក្នុងលិខិតគោរពជូនរដ្ឋមន្ត្រីក្រសួងការងារដែលបានផ្ដិតមេដៃនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ពួកគេទាំង៣នាក់បាន អំពាវនាវដល់បុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់ចូលធ្វើការឱ្យចូលធ្វើការវិញ ខណៈអ្នកដែលបានបញ្ឈប់ពីការងារឱ្យសម្រាកនៅផ្ទះ រក្សាភាពស្ងប់ស្ងាត់ដើម្បីឱ្យពួកគេបានចរចារជាមួយក្រុមហ៊ុន និងក្រសួងការងារស្វែងរកដំណោះស្រាយ។

ពួកគេលើកឡើងក្នុងលិខិតដូចគ្នាថា៖ «យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារ សូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឱ្យពួកយើងខ្ញុំ បាននៅក្រៅឃុំជាបណ្ដោះអាសន្នធ្វើជាប្រតិភូតំណាងបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៏ ក្នុងការដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសូមសន្យាថាមិនធ្វើការប្រមូលផ្ដុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គមជាតិឡើយ» ។

អ្នកទាំង៣នាក់ខាងលើ ត្រូវបានតុលាការរាជធានីភ្នំពេញចេញ ដីកា ឃុំ ខ្លួន បណ្ដោះ អាសន្ន នៅពន្ធនាគារ រាជធានី ភ្នំពេញ នៅ រសៀល ថ្ងៃ ទី ៩ ខែកុម្ភៈ ក្រោម បទ ចោទ «រារាំង វិធាន សុខាភិបាល» ត្រង់ មាត្រា ១១ នៃ ច្បាប់ ប្រយុទ្ធ ប្រឆាំង ជំងឺ កូវីដ -១៩។

គួរបញ្ជាក់ថានៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើល បានជូនដំណឹងពីគម្រោងកាត់បន្ថយបុគ្គលិកចំនួន ១៣២៩នាក់ ក្នុងនោះមានបុគ្គលិកចំនួន ៣៧៣នាក់មិនព្រមទទួលយកសំណងដំណោះស្រាយ និងបានជូនដំណឹងធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតមក ទោះបីជាត្រូវបានតុលាការកម្ពុជាចាត់ទុកជាការធ្វើកូដកម្មដែលខុសច្បាប់ក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក