ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានធ្វើវិសោធនកម្មលើច្បាប់ចំនួនបី

ភ្នំពេញ៖ ក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្រាប់ពិនិត្យ និងវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានលោក សូត យា បានដឹកនាំមន្ត្រីបច្ចេកទេសពីនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងរួមមាន ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរដ្ឋបាលជលផល តំណាងរដ្ឋបាលព្រៃឈើ។

អង្គប្រជុំបានបន្តធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល និងបានឯកភាពគ្នាលើមាត្រា៣ មាត្រា៥ មាត្រា៦ មាត្រា៧។

នៅក្នុងមាត្រា៣ច្បាប់នេះ មានវិសាលភាពអនុវត្តលើធនធានជលផលទាំងអស់ ទាំងប្រភេទជលផលដែលកើតឡើងដោយធម្មជាតិ ទាំងជលផលកែច្នៃ និងទាំងវារីវប្បកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការធ្វើនេសាទនៅក្រៅដែនយុត្ថាធិការជាតិ ស្របតាមច្បាប់នៃរដ្ឋម្ចាស់ឆ្នេរ ឬអនុលោមតាមអនុសញ្ញា ឬលិខិតុបករណ៍អន្ដរជាតិ ឬកិច្ចព្រមព្រៀងដែលព្រះរាជាណាចក្រកម្ពុជាជាភាគី។

មាត្រា៥ ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកលែងតែការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលដែលស្ថិតនៅក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិ ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថានស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ រាជរដ្ឋាភិបាលអាចកំណត់អំពីតួនាទី ការទទួលខុសត្រូវ និងកិច្ចសហការជាក់លាក់សម្រាប់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យជលផល។

មាត្រា៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតួនាទីជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយវិស័យជលផលជាតិ ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តវិស័យជលផល ផែនការគ្រប់គ្រងវិស័យជលផលជាតិ ព្រមទាំងបទប្បញ្ញត្តិនៃច្បាប់នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំឱ្យមានអង្គភាពជំនាញទទួលបន្ទុកវិស័យជលផលជាសេនាធិការ។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពជំនាញទទួលបន្ទុកវិស័យជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា៧ រាជរដ្ឋាភិបាល ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចផ្ទេរមុខងារ និងការទទួលខុសត្រូវជាក់លាក់មួយចំនួនក្នុងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំក៏បានឯកភាពគ្នាបន្តពិនិត្យ និងផ្តល់ធាតុចូលអំពីសេចក្តីព្រាងច្បាប់ស្តីពីជលផលនេះតាមអង្គភាពរៀងៗខ្លួន រួចផ្តល់ធាតុចូលមកលេខាធិការដ្ឋាន គ.ជ.អ.ប នៃក្រសួងមហាផ្ទៃមុនថ្ងៃទី២២មីនា និងប្រជុំគ្នាម្តងទៀតនៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក