កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័.យ៣នាក់ ត្រូវចា.ប់ខ្លួនបាននៅក្រុងព្រះសីហនុ.! | សាឡ់ងដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ មនុស្ស ៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព | ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា តុលាការចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៩៣ករណី មានជនសង្ស័យចំនួន ២៣០នាក់ | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា | ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ | ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ខ្ញុំគឺជាអ្នកទទួលខុសត្រូវមុនគេបង្អស់ចំពោះមុខថ្នាក់ដឹកនាំកំពូលទៅលើការអនុវត្តច្បាប់ក្នុងករណីឃាតកម្មប្រព្រឹត្តដោយជនល្មើស ស្រី ស៊ីណា | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ការធ្វើសន្និសីទសារព័ត៌មានមិនមែនដើម្បីការពារតុលាការនោះទេ តែជាការបំភ្លឺជូនដោយផ្ទាល់អំពីចំណាត់ការផ្លូវច្បាប់ និងវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់លើករណីឃាតកម្មនេះ | រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើសុំតុលាការកុំឱ្យបញ្ចូលករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ទៅជាសំណុំរឿងតែមួយ និងស្នើកុំឱ្យមានការអនុវត្តវិធានស្រូបទោស |

សាមគ្គីភាពដើម្បីសន្ដិសុខគឺជាអ្វីដែលយោធាអាស៊ានបើកកិច្ចប្រជុំនៅពេលនេះ

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានដឹកនាំ កិច្ចប្រជុំចារកិច្ចយោធាអាស៊ាន ខណៈនាយលេខាធិការដ្ឋានសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា បានដឹកនាំ

កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ាន ដើម្បីត្រៀមរកកិច្ចប្រជុំប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននាខាងមុខនាទីស្តីក្រសួងការពារជាតិ។

កិច្ចប្រជុំនេះធ្វើឡើងចាប់តាំងពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេសផងដែរ។ កិច្ចប្រជុំនេះកងយោធពលខេមរភូមិន្ទបានជ្រើសរើសប្រធានបទ «សាមគ្គីភាពដើម្បីសន្តិសុខ សុខដុមរមនា» ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក។

បើតាមលោក ប៉ែន សុក្រឹតវិទ្យា ការជ្រើសយកប្រធានបទនេះគឺជាឆន្ទៈ និងបំណងប្រាថ្នារបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខសំខាន់ៗនៅក្នុងតំបន់ ក្នុងគោលបំណងបំផុសគំនិត និងលើកទឹកចិត្តដល់រដ្ឋសមាជិកអាស៊ានទាំងអស់ដោះស្រាយបញ្ហាប្រឈមមុខដែលកំពុងការគំរាមកំហែង ជាពិសេសនៅក្នុងកាលៈទេសៈដែលមានហានិភ័យខ្ពស់ ដូចជាជំងឺរាតត្បាតកូវីដ-១៩។

លោកថា៖ «គោលបំណងចម្បងនៃប្រធានបទនេះ គឺដើម្បីបង្កើនឱកាសសម្រាប់សន្តិភាព និងស្ថិរភាពដែលអាចទទួលយកបានសម្រាប់ទាំងអស់គ្នា។ គោលបំណងមួយទៀត គឺថាដំណោះស្រាយណាមួយចំពោះបញ្ហាក្នុងតំបន់ក៏នឹងផ្តល់នូវលទ្ធផលជាប្រយោជន៍សម្រាប់ប្រទេសនីមួយៗ និងតំបន់ទាំងមូលផងដែរ។ ម្យ៉ាងវិញទៀត គំនិតចម្បងនៃប្រធានបទនេះ គឺដើម្បីជៀសវាងការអាត្មានិយម និងការកេងប្រវ័ញ្ចគ្នាទៅវិញទៅមកនៅក្នុងតំបន់ នៅខណៈពេលប្រឈមមុខនឹងកាលៈទេសៈផ្សេងៗ»។

កិច្ចប្រជុំចារកិច្ចយោធាអាស៊ានលើកទី១៩ និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ គឺជាកិច្ចប្រជុំជំនាញពីរ ទទួលខុសត្រូវក្នុងការរៀបចំឯកសារសម្រាប់បម្រើកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក