ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាចាត់ទុកការពេញទស្សនកិច្ចរបស់កងស្វ័យការពារជើងទឹកជប៉ុនជាគុណតម្លៃដ៏ធំ និងជំរុញប្រតិបត្តិការលើគ្រប់វិស័យ

ព្រះសីហនុ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការបំពេញទស្សនកិច្ចរបស់កងស្វ័យការពារជើងទឹកជប៉ុនជាគុណតម្លៃដ៏ធំ និងជំរុញប្រតិតបត្តិការលើគ្រប់វិស័យ។

សម្តេចពិជ័យសេនាថ្លែងបែបនេះនៅក្នុងជំនួបទទួលស្វាគមន៍ និងសំណេះសំណាលជាមួយ ប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែសមុទ្រខេត្តព្រះសីហនុ។

សម្តេចបានបន្តថា៖ «ខ្ញុំសូមកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកងទ័ពជើងទឹក ដែលបានសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសម្របសម្រួលការងារគ្រប់ផ្នែកសម្រាប់នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព»។

សម្តេចពិជ័យសេនា បានលើកឡើងដែរថា៖ «ប្រជាជនកម្ពុជា នៅតែចងចាំនិងដឹងគុណជានិច្ចចំពោះការចូលរួមរបស់កងរក្សាសន្តិភាពនៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង។ ប្រការដែលកម្ពុជាកាន់តែចងចាំមិនអាចបំភ្លេចបានទៀតនោះ គឺការពលីជីវីតមន្ត្រី ២រូបនៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ អ៊ុនតាក់នោះគឺលោក Atsuhiti Nakata មន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បាន ពលីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និងលោក Haruyuki Takata មន្ត្រីនគរបាលបានពលី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ»។

តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ កម្ពុជាក៏រំពឹងថា ភាគីជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំ ជាន់ខ្ពស់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ហាការសេនាធិការវិស្វកម្ម និងសុខាភិបាល ។

គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុន ចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ៩លើក ដែលមាននាវាសរុបចំនួន ២៤គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។

ប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ តាមនាវាការពារជើងទឹករបស់ជប៉ុនចំនួន ២គ្រឿង ដោយចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាការពារជើងទឹករបស់ជប៉ុនទាំង ២គ្រឿង ដែលមានឈ្មោះថា JS URAGA និង JS HIRADO ចូលសំចតនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក