
គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤០០,០៤៥នាក់
ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤០០,០៤៥នាក់ អ្នកស្លាប់កើនឡើងចំនួន ៧,៩៨៨នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៥៦៨,៥២៩នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៧១,១០៤,៣៩៧នាក់ បានឆ្លងវិរ៉ុសកូវីដ-១៩ អ្នកស្លាប់កើនឡើងសរុបចំនួន ៣,៥៥៨,២៧៣នាក់ អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ សរុបចំនួន ១៥៣,២៦៦,០៥៨នាក់ អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ១៧,៨៣៨,៣៣៩នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/