ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

កម្ពុជានឹងសម្អាតសំរាមចេញពីទឹកទន្លេមេគង្គ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងនៅថ្ងៃទី១៤ ខែមីនា ថាកម្ពុជានឹងប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ដែលមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបាន ២០តោន នៅទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។

ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន និងប្រធានសហស្ថាបនិកក្រុមហ៊ុន Everwave GmbH លោក Clemens Nepomuk Feigl និងនាយកប្រតិបត្តិអង្គការ River Ocean Cleanup លោក នូ សុវណ្ណ ដើម្បីពិភាក្សាការងារលើយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ដែលមានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាម៉េរ៉ា និងមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។

លោក Clemens Nepomuk Feigl បានឱ្យដឹងថា យុទ្ធនាការនេះនឹងប្រើប្រាស់ទូក CollectiX ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។ សំរាមដែលប្រមូលបាននឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup រួចសំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle យកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។

លោក Clemens Nepomuk Feigl បានបញ្ជាក់ថា យុទ្ធនាការនេះមានសកម្មភាពគោលចំនួន៦ ដែលមានដូចជា សម្អាតទន្លេ ប្រើប្រាស់ទូកប្រមូលសំរាម CollectiX ដើម្បីប្រមូលសំរាមប្លាស្ទីក និងសំរាមដែលអណ្តែតទឹកដទៃទៀតចេញពីទន្លេ សម្អាតតាមច្រាំងទន្លេ ប្រមាណ ២០០ម៉ែត្រពីទន្លេ ដើម្បីទប់ស្កាត់កុំឱ្យសំរាមធ្លាក់ចូលទៅក្នុងទន្លេ។

ព្រមទាំងមានការកែច្នៃសំរាម សំរាមដែលប្រមូលបានដោយក្រុមហ៊ុន ជីប ម៉ុង Ecocycle ការអប់រំជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេ និងសិស្សានុសិស្ស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការរឹតបន្តឹងការអនុវត្តច្បាប់ទាក់ទងនឹងសំរាម។

លោក ថោង ខុន ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាសសង្គម Everwave និងអង្គការ River Ocean Cleanup ដែលបានរៀបចំយុទ្ធនាការ សម្អាតទន្លេនេះឡើង ដែលជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ចូលរួមចំណែកក្នុងការធ្វើឲ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការ ប្រឡងប្រណាំងទីក្រុងស្អាតនៅកម្ពុជា។

ជាមួយគ្នានោះដែរលោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យក្រុមការងារបន្តបេសកកម្មសម្អាតទន្លេនេះរយៈពេលវែង និងមិនត្រឹមតែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺត្រូវបន្តទៅខេត្ត ឬតំបន់ដែលមានទេសចរណ៍ប្រមូលផ្តុំ ដូចជាតំបន់ចុងឃ្នាស ខេត្តសៀមរាប និងខេត្តជាប់ទន្លេ និងសមុទ្រផ្សេងៗទៀត ដើម្បីចូលរួមជំរុញភាពស្អាត និងបៃតងនៅតាមដងទន្លេ និងសមុទ្រដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យជិះទូក ឬធ្វើសកម្មភាពទេសចរណ៍តាមទន្លេ និងសមុទ្រឲ្យកាន់តែច្រើនថែមទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក