ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសុខាភិបាលស្នើឱ្យអភិបាលរាជធានី-ខេត្តបង្កើនការផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើដល់អភិបាលនៃគណៈអភិបាល រាជធានី-ខេត្តទាំងអស់ឱ្យរៀបចំជំរុញយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាឡើងវិញដើម្បីជាការរម្លឹកជាប្រចាំដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសង្កេតឃើញថាបន្ទាប់ពីកម្ពុជាបើកប្រទេសវិញទាំងស្រុងពលរដ្ឋមួយចំនួនមានហាក់ធ្វេសប្រហែស ភ្លេចខ្លួនក្នុងការអនុវត្តន៍វិធានការសុខាភិបាល ត្រឹមត្រូវនិងហ្មត់ចត់ ដែលជាឱកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ ធ្វើចរាចរយ៉ាងសកម្ម បង្កឱ្យមានការចម្លងជំងឺកូវីដ-១៩ ឡើងវិញសារជាថ្មី។ រហូតមកដល់ពេលនេះវីរុសកូវីដ-១៩ បំប្លែងថ្មីនៅតែបន្តឆ្លងរីករាលដាលក្នុងសហគមន៍ ក្នុងនោះក៏មានមានករណីឈឺធ្ងន់ សម្រាកពេទ្យ និងករណីស្លាប់មួយចំនួនដែរក្នុងចំណោមក្រុមអ្នកងាយរងគ្រោះនិងមិនទាន់បានចាក់វាក់សាំងកូវីដ-១៩។

លោកថា៖ «វត្តមានរបស់វីរុសកូវីដ-១៩ បំប្លែងថ្មីនៅក្នុងពិភពលោកបង្ហាញថាការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែមិនទាន់បញ្ចប់បាននៅឡើយហើយនៅតជាហានិភ័យសុខ ភាពសាធារណៈសម្រាប់បណ្តាប្រទេសទាំងអស់ទោះបីជាប្រទេសមួយចំនួនបានបន្ធូរបន្ថយវិធាន ការសុខាភិបាលមួយចំនួនហើយក៏ដោយ»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងស្ថានភាពបែបនេះចាំបាច់គឺត្រូវបង្កើនការផ្សព្វផ្សាយឱ្យពលរដ្ឋមានការយកចិត្តទុកដាក់លើការការពារខ្លួនពីជំងឺនេះឡើងវិញ។

លោកបានជំរុញដល់ថ្នាក់រាជធានី-ខេត្ត ឱ្យរៀបចំសកម្មភាពអប់រំផ្សព្វផ្សាយជាប្រចាំដូចជា ការបិទបដា រូបភាពផ្ទាំងធំ តាមទីតាំងសំខាន់ៗក្នុងខេត្ត ស្រុក ឃុំ ភូមិ ការផ្សព្វផ្សាយសារយុទ្ធនាការតាមបណ្ដាញសង្គម និងបណ្តាញផ្សព្វផ្សាយក្នុងខេត្ត ការផ្សព្វផ្សាយតាមឧបករណ៍បំពងសម្លេង និងការចុះអប់រំផ្សព្វផ្សាយដោយប្រើសារដែលបានបង្កើតឡើងដោយក្រុមការងារ អ.ប.ទ ព្រមទាំងចុះត្រួតពិនិត្យផ្ទាល់ និងលើកទឹកចិត្តប្រជាជនឱ្យបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» នៅតាមទីតាំង ដែលមានហានិភ័យ ដូចជាទីផ្សារ ទីតាំងដែលមានមនុស្សច្រើន ប្រជុំជន ភោជនីយដ្ឋាន រោងចក្រ សាលារៀនជាដើម និងជំរុញគាំទ្រឱ្យប្រជាពលរដ្ឋមកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់គ្រប់ប្រជាជនគោលដៅឱ្យបានលឿនផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក