ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប៉មយាមការពារសុវត្ថិភាពភ្ញៀវមកលេងសមុទ្រចំនួន១២ នៅខេត្តព្រះសីហនុត្រូវបានសម្ពោធឱ្យប្រើប្រាស់

ភ្នំពេញ៖ ប៉មយាមចំនួន១២ នៅតាមបណ្ដោយឆ្នេរអូរឈើទាល២ ក្នុងខេត្តព្រះសីហនុ ត្រូវបានដាក់សម្ពោធឱ្យឆ្មាំយាមសមុទ្រប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកលេងសមុទ្រនិងសោភណភាពនៅតាមឆ្នេរ។ ពិធីនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ។

លោកអភិបាលខេត្ត គូច ចំរើន បានឲ្យដឹងថា ប៉មយាម ឬប៉ុស្តិយាមទាំង១២ គឺបានមកពីការជួយសាងសង់របស់លោក ទ្រី ភាព ដែលដាក់ឲ្យរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួម ដែលបានជួយដល់ការសង្គ្រោះអ្នកមកលេងទឹក និងបង្កើនសោភ័ណភាពនៅតំបន់ឆ្នេរអូរឈើទាលថែមមួយកម្រិតទៀត។

លោកអភិបាលខេត្ត បានឲ្យដឹងដែរថាពីមុនឆ្នេរនេះបានប្រើប្រាស់របស់ឯកជនពុំមានលំហសាធារណៈឡើយ ប៉ុន្តែក្រោយពីមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបានធ្វើឱ្យឆ្នេរនេះក្លាយជាលំហសាធារណៈមានប្រវែងជាង ១៦គីឡូម៉ែត្រ និងពយជាង ៤គីឡូម៉ែត្រ ដោយរដ្ឋបាលខេត្តក៏បានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់អ្នកមកហែលទឹកលេងឱ្យមានសុវត្ថិភាព ពីទូក កាណូត ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ។

លោកណែនាំទៅកាន់ឆ្មាំសមុទ្រឱ្យប្រើប្រាស់ប៉មនេះឱ្យបានត្រឹមត្រូវហើយត្រូវមានកញ្ចែ មេក្រូ ក្នុងការផ្តល់ព័ត៌មាន ការជួយសង្គ្រោះអ្នកទេសចរមកលេងទឹកឱ្យមានសុវត្ថិភាព។

ជាមួយគ្នានេះ លោក គួច ចំរើន បានបង្ហាញការសរសើរទៅកាន់កម្មករសម្អាតឆ្នេរ ដែលបានខិតខំប្រឹងប្រែងសម្អាតកន្លងមក និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាមទីសាធារណៈ និងតាមបណ្តោយឆ្នេរសមុទ្រ ព្រមទាំងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម ត្រូវបង្កើនការប្រមូលសំរាមនៅថ្ងៃសៅរ៍ អាទិត្យ និងពិធីបុណ្យផ្សេងៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយការកកស្ទះសំរាមនៅក្នុងក្រុង ពិសេសត្រៀមក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក