ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកស្រី ឈឹម ស៊ីថរ អំពាវនាវឱ្យបាតុករបញ្ឈប់ការតវ៉ានិងស្នើរដ្ឋមន្ត្រីក្រសួងការងារជួយឱ្យបាននៅក្រៅឃុំ

ភ្នំពេញ៖ មេដឹកនាំក្រុមបាតុករអតីតកម្មករណាហ្គាវើល អ្នកស្រី ឈឹម ស៊ីថរ និងមនុស្សចំនួន ៧នាក់ទៀតដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងសកម្មភាពញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្អរដល់សន្ដិសុខសង្គម បានសរសេរលិខិតដាច់ដោយឡែកចំនួន ៨ច្បាប់ ស្នើដល់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ជួយឱ្យពួកគេបាននៅក្រៅឃុំ ដោយបានសន្យាថានឹងមិនធ្វើការប្រមូលផ្ដុំតវ៉ាដោយខុសច្បាប់ទៀតនោះទេ។

អ្នកទាំង៨នាក់នោះរួមមានឈ្មោះ ឈឹម ស៊ីថរ, រី សុវណ្ណឌី, សុន ស្រីពេជ្រ, ហៃ សុភាព, ទូច សិរីមាស, ឃ្លាំង សុបិន្ត, សុខ ណារិទ្ធ និង ឈឹម សុខន។

ក្នុងលិខិតគោរពជូនរដ្ឋមន្ត្រីក្រសួងការងារដែលបានផ្ដិតមេដៃនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ពួកគេទាំង៨នាក់បាន អំពាវនាវដល់បុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់ចូលធ្វើការឱ្យចូលធ្វើការវិញ ខណៈអ្នកដែលបានបញ្ឈប់ពីការងារឱ្យសម្រាកនៅផ្ទះ រក្សាភាពស្ងប់ស្ងាត់ដើម្បីឱ្យពួកគេបានចរចារជាមួយក្រុមហ៊ុន និងក្រសួងការងារស្វែងរកដំណោះស្រាយ។

ពួកគេលើកឡើងក្នុងលិខិតដូចគ្នាថា៖ «យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារ សូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឱ្យពួកយើងខ្ញុំ បាននៅក្រៅឃុំជាបណ្ដោះអាសន្នធ្វើជាប្រតិភូតំណាងបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៏ ក្នុងការដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសូមសន្យាថាមិនធ្វើការប្រមូលផ្ដុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គមជាតិឡើយ» ។

កាលពីដើមខែមករា ឆ្នាំ២០២២ តុលាការរាជធានីភ្នំពេញបានបើកការស៊ើបអង្កេតនិងឃុំខ្លួនមនុស្សទាំង៨នាក់ខាងលើ ដែលថាពាក់ព័ន្ធនឹងការញុះញង់បំផុសបំផុលក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើសកម្មភាពបង្កចលាចលដល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឱ្យមានអសន្តិសុខដល់សង្គម។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម” តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថានៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើល បានជូនដំណឹងពីគម្រោងកាត់បន្ថយបុគ្គលិកចំនួន ១៣២៩នាក់ ក្នុងនោះមានបុគ្គលិកចំនួន ៣៧៣នាក់មិនព្រមទទួលយកសំណងដំណោះស្រាយ និងបានជូនដំណឹងធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតមក ទោះបីជាត្រូវបានតុលាការកម្ពុជាចាត់ទុកជាការធ្វើកូដកម្មដែលខុសច្បាប់ក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក