ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ផ្លូវជាតិលេខ១០ តភ្ជាប់ពីតំបន់ជាយដែនមកកាន់តំបន់សមុទ្រសម្រេចការស្ថាបនាជិត៦០ភាគរយ

ភ្នំពេញ៖ គម្រោងផ្លូវជាតិលេខ១០ តភ្ជាប់ស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សម្រេចការស្ថាបនាបានជិត៦០ភាគរយ និងគ្រោងបញ្ចប់ការស្ថាបនានៅចុងឆ្នាំ២០២៣។ ផ្លូវមួយខ្សែនេះនឹងក្លាយជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលបម្រើឱ្យទាំងវិស័យសាធារណការ និងវិស័យទេសចរណ៍។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែមីនានេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក អន ដាវុធ បានឱ្យដឹងថាគិតត្រឹមខែមីនា ឆ្នាំ២០២២ ផ្លូវជាតិលេខ១០ ឬផ្លូវលេខ១៥៥១ សម្រេចបានការស្ថាបនាជិត៦០ភាគរយ។

ផ្លូវជាតិលេខ១០ គឺផ្លូវជាតិដំបូងគេនៅកម្ពុជាដែលតភ្ជាប់តំបន់ព្រំដែនគឺស្រុកសំឡូតខេត្តបាត់ដំបង ទៅកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយឆ្លងកាត់តំបន់វាលវែងនិង អូរសោម ខេត្តពោធិ៍សាត់ មានប្រវែង ១៩៨,៥១៨គីឡូម៉ែត្រ។

លោក អន ដាវុធ បានបន្តថា ផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ សម្រួលដល់ការដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសនាំភោគផលពីតំបន់ខាងលិច នៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិសាត់ ចូលមកខេត្តកោះកុង និងក្លាយជាផ្នែកមួយនៃការទាក់ទាញអ្នកទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិ ដោយសារផ្លូវនេះសម្បូរព្រៃឈើក្រាស់ៗ។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានលើកឡើងថាផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ខេត្តតំបន់សមុទ្រមួយនេះ។ លោកស្រីបន្តថា នៅពេលដែលផ្លូវមួយនេះ ស្ថាបនារួចរាល់និងដាក់ដំណើរការនោះ នឹងជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ ឱ្យកាន់តែមានភាពលឿនរហ័សចំណេញពេលវេលាផងដែរ។

ផ្លូវជាតិលេខ១០ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើពេលសាងសង់៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៣។ ផ្លូវមួយខ្សែនេះ នឹងក្លាយជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុង និងក្រៅប្រទេស ព្រមទាំងរួមចំណែកក្នុងការបង្កលក្ខណៈងាយស្រួលនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក