ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បូលីវីប្រារព្ធពិធី "ElectroPreste" ដោយមាននារីអ្នកចំបាប់ប្រកួតគ្នានៅតាមដងផ្លូវ

អន្តរជាតិ៖ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ប្រជាជនបូលីវីបានប្រារព្ធពិធី "ElectroPreste" នៅក្នុងទីក្រុង La Paz។ នារីអ្នកចំបាប់ Cholita បានសម្តែងនៅលើសង្វៀននៅតាមដងផ្លូវដែលជាផ្នែកមួយនៃការប្រារព្ធពិធីនៃការបញ្ចូលគ្នានូវវប្បធម៌ Aymara ជនជាតិដើមភាគតិចជាមួយនឹងប្រទេសបូលីវីបែបទំនើប។

ឆ្នាំនេះជាការត្រលប់មកវិញនៃពិធីបុណ្យ "ElectroPreste" ចាប់តាំងពីវាត្រូវបានលុបចោលកាលពីឆ្នាំមុនដោយសារជំងឺរាតត្បាត។

ទោះបីជាប្រជាជនក្នុងប្រទេសបូលីវីនៅតែរក្សាការប្រុងប្រយ័ត្ន ក៏ពួកគេសប្បាយចិត្តដែលអាចមកជួបជុំគ្នា និងរីករាយជាមួយពិធីបុណ្យនេះម្តងទៀត ដើម្បីចងចាំពីតម្លៃ វប្បធម៌ និងអត្តសញ្ញាណរបស់ពួកគេ។

លោក Daniel Lobos ដែលជាអ្នកទស្សនាជនជាតិអេក្វាឌ័រ បាននិយាយថា៖ «មានការចាក់វ៉ាក់សាំង ហើយវាបានដំណើរការហើយ ដល់ពេលដែលត្រូវបើកសង្គមម្តងទៀត។ វាដល់ពេលហើយដើម្បីមានអារម្មណ៍រស់រវើកនិងរីករាយ»។

ប្រជាជនបូលីវីបានធ្វើដំណើរឆ្លងកាត់ប្រទេសទៅកាន់ទីក្រុង La Paz ដើម្បីអបអរសាទរការលាយបញ្ចូលគ្នានៃអត្តសញ្ញាណជនជាតិដើមភាគតិច និងសម័យទំនើបនៃប្រទេសបូលីវី។ ក្រុមតន្រ្តីប្រជាប្រិយ និងអ្នកសំដែងច្រៀង និងរាំនៅតាមដងផ្លូវ និងក្នុងក្លឹបរាត្រីក្នុងកម្មវិធីនោះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក