តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសប្រទេសអេរ៉ង់ លោក Saeed Khatibzadeh បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកចាំបាច់ត្រូវធ្វើការសម្រេចចិត្តដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់។
ការពិភាក្សាដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ប្រឈមមុខនឹងការដួលរលំបន្ទាប់ពីការទាមទាររបស់រុស្ស៊ីបានបង្ខំឱ្យមហាអំណាចពិភពលោកផ្អាកការចរចាសម្រាប់រយៈពេលដែលមិនអាចកំណត់បាន ។
លោក Khatibzadeh បាននិយាយថា៖ «យើងកំពុងមានដង្ហើម ពីកិច្ចចរចានុយក្លេអ៊ែរ។ […] យើងមិននៅចំណុចនៃការប្រកាសកិច្ចព្រមព្រៀងមួយឥឡូវនេះទេ តែចាំបាច់ត្រូវសម្រេចដោយទីក្រុងវ៉ាស៊ីនតោន។ យើងនឹងអាចត្រឡប់ទៅទីក្រុងវីយែនវិញ ហើយឈានដល់កិច្ចព្រមព្រៀងចុងក្រោយ»។
ភាពតានតឹងបានកើនឡើងចាប់តាំងពីប្រទេសអ៉ីរ៉ង់បានវាយប្រហារទីក្រុង Erbil ភាគខាងជើងនៃប្រទេសអ៉ីរ៉ាក់កាលពីថ្ងៃអាទិត្យជាមួយនឹងកាំជ្រួចផ្លោងរាប់សិបគ្រាប់ក្នុងការវាយលុកដែលមិនធ្លាប់មានពីមុនមកលើរដ្ឋធានីនៃតំបន់ស្វយ័តឃឺដអ៉ីរ៉ាក់ដែលហាក់ដូចជាសំដៅទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានធ្វើការវាយប្រហារប្រឆាំងនឹង «មជ្ឈមណ្ឌលយុទ្ធសាស្ត្រ» របស់អ៉ីស្រាអែលនៅទីក្រុង Erbil ដោយបង្ហាញថាវាជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែលនាពេលថ្មីៗនេះ ដែលបានសម្លាប់បុគ្គលិកយោធាអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី៕