តៃវ៉ាន់៖ យន្តហោះចម្បាំងតៃវ៉ាន់ Mirage 2000 បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីហោះចេញពីឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះកាលពីថ្ងៃចន្ទ ដោយសារមានបញ្ហាមេកានិច ប៉ុន្តែអ្នកបើកបរត្រូវបានជួយសង្គ្រោះ។ នេះជាការបាត់បង់យន្តហោះប្រយុទ្ធលើកទីពីរក្នុងរយៈពេលបីខែចុងក្រោយនេះ។
កងទ័ពអាកាសតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះដែលផលិតដោយបារាំងនេះបានហោះឡើងនៅម៉ោង ១០ព្រឹក ក្នុងបេសកកម្មហ្វឹកហាត់មួយពីមូលដ្ឋានទ័ពអាកាស Chihhang ក្នុងទីក្រុង Taitung ហើយបានរាយការណ៍ថា យន្តហោះនេះត្រូវតែត្រឡប់មកវិញបន្ទាប់ពីមានបញ្ហាមេកានិច។
អាកាសយានិកបានហោះពីលើសមុទ្រភាគខាងត្បូងនៃមូលដ្ឋានទ័ពអាកាស ហើយត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពដោយឧទ្ធម្ភាគចក្រ។
តៃវ៉ាន់បានទទួលយន្តហោះ Mirage ដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៩៧ ហើយពួកគេបានធ្វើទំនើបកម្មទ័ពអាកាសរបស់ខ្លួនជាច្រើនដងចាប់តាំងពីពេលនោះមក។
កាលពីខែមករា កងទ័ពអាកាសបានផ្អាកការហ្វឹកហ្វឺនប្រយុទ្ធសម្រាប់កងនាវា F-16 របស់ខ្លួន បន្ទាប់ពីយន្តហោះចម្បាំងម៉ូដែល បានធ្លាក់ចូលទៅក្នុងសមុទ្រ ហើយអ្នកបើកបរបានស្លាប់។
កាលពីឆ្នាំមុន យន្តហោះចម្បាំង F-5E ពីរគ្រឿងដែលចូលបម្រើការដំបូងនៅតៃវ៉ាន់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីពួកគេទំនងជាបានបុកគ្នានៅកណ្តាលអាកាសអំឡុងពេលបេសកកម្មហ្វឹកហ្វឺន ពីមូលដ្ឋានអាកាស Chihhang ផងដែរ។
នៅចុងឆ្នាំ ២០២០ យន្តហោះ F-16 បានបាត់ខ្លួនភ្លាមៗបន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាស Hualien នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ ក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំ។
ស្របពេលដែលកម្លាំងទ័ពអាកាសរបស់តៃវ៉ាន់មានការហ្វឹកហ្វឺនយ៉ាងល្អជាប្រចាំ ដោយសារមើលឃើញពីវត្តមាន យន្តហោះយោធារបស់ចិនដែលឈ្លានពាននៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ។
ប្រទេសចិនដែលអះអាងថាកោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន តែងតែបញ្ជូនយន្តហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដែលភាគច្រើននៅក្នុងតំបន់ជុំវិញប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ ប៉ុន្តែពេលខ្លះក៏ចូលទៅក្នុងដែនអាកាសរវាងតៃវ៉ាន់ និងហ្វីលីពីនផងដែរ៕