ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្លាតពីការចាក់វ៉ាក់សាំងដូសទី១ ទៅដូសទី២ សម្រាប់កុមារអាយុពី៣ ដល់ក្រោម៥ឆ្នាំមានរយៈពេល ៤សប្ដាហ៍

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា គម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ សម្រាប់កុមារអាយុពី៣ ដល់ក្រោម៥ឆ្នាំ គឺមានរយៈពេលយ៉ាងតិច២៨ថ្ងៃ ឬ៤សប្ដាហ៍បន្ទាប់ដូសទី១។

លោកស្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិថា៖ «ប្រហែលជាឪពុក-ម្តាយ ឬអាណាព្យាបាលមួយចំនួន មានការយល់ច្រឡំ ដូច្នេះហើយ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា គម្លាតពីដូសទី១ ទៅដូសទី២ ត្រូវមានរយៈពេលយ៉ាងតិច២៨ថ្ងៃ ឬ៤សប្តាហ៍»។

លោកស្រី ឱ វណ្ណឌីន ក៏អំពាវដល់ប្រជាពលរដ្ឋទូទៅត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដោយការចាក់វ៉ាក់សាំងដូសជំរុញគឺមានគម្លាត ៤ខែពីវ៉ាក់សាំងមុន (៤ខែបន្ទាប់ពីដូសទី២ ទៅដូសទី៣ និងគម្លាត ៤ខែដូចគ្នា សម្រាប់ពីដូសទី៣ ទៅដូសទី៤)។

លោកស្រីបន្ថែមដោយជំរុញដល់ឪពុក-ម្តាយ ឬអាណាព្យាបាល ត្រូវនាំកូន-ចៅ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ និងបន្តអនុវត្តវិធានការ ៣ការពារ៣កុំ និងការរៀនរស់ជាមួយវត្តមាននៃវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានប្រមាណ ១៤ ៧៥០ ១០០នាក់ ដែលស្មើនឹងជាង ៩២ភាគរយនៃពលរដ្ឋសរុប ១៦លាននាក់ក្នុងនោះ កុមារអាយុពី៣ ដល់ក្រោម៥ឆ្នាំសម្រេចបានជាង២៦ម៉ឺននាក់ដែលស្មើនឹង៤៣%នៃគោលដៅ ៦១ម៉ឺននាក់ ខណៈការចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុពី៥ឆ្នាំឡើងសុទ្ធតែសម្រេចលើសពីផែនការដែលបានគ្រោងទុកទាំងអស់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក