ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនជាតិចិន ៣នាក់ ត្រូវបានតុលាការកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតពាក់ព័ន្ធការជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាតិចិន ៣នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធទៅនឹងករណីចរាចរ និងជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានកាលពីឆ្នាំ២០២០។

ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សាយ ស្រីល័ក្ខណ៍ បានប្រកាសសាលក្រមនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទជនជាតិចិនចំនួន ៣នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ១០០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជិត ២គីឡូក្រាម។

ជនជាប់ចោទជាជនជាតិចិនទាំង៣នាក់ រួមមានទី១ ឈ្មោះ ZI SIBEI ហៅ ស៊ីន អាយុ ៤៩ឆ្នាំ ទី២ ឈ្មោះ BA YUN អាយុ ២៤ឆ្នាំ និងទី៣ ឈ្មោះ HOU TAO ហៅ ជី អាយុ ២៤ឆ្នាំ ដែលត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល២ឆ្នាំទើបឈានដល់ការកាត់ទោសនិងផ្ដន្ទាទោស។

កាលពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកងកម្លាំងស្នងការដ្ឋាននគរបាលរាជធានី និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុក គ្រឿងញៀន នៅចំណុចមុខបន្ទប់ជួល ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនទាំង ៣នាក់ខាងលើ ដាច់ដោយឡែកពីគ្នា ក្រោយពីមានសេចក្តីរាយការណ៍ថា ពួកគេបាននាំយកគ្រឿងញៀនឆ្លងដែនពីក្រៅប្រទេសមកលក់ដូរនៅក្នុងទីក្រុងភ្នំពេញ ដោយបានរកឃើញគ្រឿងញៀនជិត២គីឡូក្រាមរួមមាន សារធាតុញៀន ៤៥ក្រាម មេតំហ្វេតាមីនទម្ងន់ ១៣៨៩,៤៣ក្រាម គ្រាប់ WY ២៩,២១ក្រាម អ៊ិចស្តាស៊ី ៣៤,៩០ក្រាម ដែលសរុបជាទឹកប្រាក់ប្រមាណជាង ៥ម៉ឺនដុល្លារអាមេរិក ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក