សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារត្រូវលោកខាងលិចបង្កក

អន្តរជាតិ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់រុស្ស៊ីបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលមានតម្លៃជិត ៣០០ពាន់លានដុល្លាររបស់រុស្ស៊ីត្រូវបានបង្កក។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov បានឱ្យដឹងថា ទណ្ឌកម្មចុងក្រោយបំផុតដែលដាក់លើប្រទេសរុស្ស៊ី ជុំវិញប្រតិបត្តិការផ្នែកយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនបានបង្កកប្រហែលពាក់កណ្តាលនៃទុនបម្រុងមាស និងរូបិយប័ណ្ណបរទេសរបស់ប្រទេស។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Rossiya 1 កាលពីថ្ងៃអាទិត្យថា៖ «យើងមានចំនួនទឹកប្រាក់បម្រុងសរុបប្រហែល ៦៤០ពាន់លានដុល្លារ ហើយទុនបម្រុងប្រហែល ៣០០ពាន់លានដុល្លារឥឡូវនេះស្ថិតនៅក្នុងស្ថានភាពដែលយើងមិនអាចប្រើប្រាស់វាបាន»។

រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា សម្ព័ន្ធមិត្តលោកខាងលិចកំពុងដាក់សម្ពាធលើប្រទេសចិន ដើម្បីកម្រិតទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ដើម្បីរារាំងវិមានក្រឹមឡាំងក្នុងការប្រើប្រាស់ទៅកាន់ទុនបំរុងជាតិដែលរក្សាទុកជាប្រាក់យ័នរបស់ចិន។

លោក Siluanov បានលើកឡើងថា៖ «ប៉ុន្តែខ្ញុំគិតថាភាពជាដៃគូរបស់យើងជាមួយប្រទេសចិននឹងនៅតែអនុញ្ញាតឱ្យយើងរក្សាកិច្ចសហប្រតិបត្តិការធម្មតា ហើយមិនត្រឹមតែរក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនវានៅក្នុងបរិយាកាសដែលទីផ្សារលោកខាងលិចត្រូវបានបិទផងដែរ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានអនុវត្តយុទ្ធសាស្ត្រស្រដៀងគ្នានេះទៅលើទីក្រុងមូស្គូ ដោយធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសដែលមានទណ្ឌកម្មច្រើនបំផុតក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។ ការបង្កកទ្រព្យសម្បត្តិនៅលើធនាគារកណ្តាលនៃប្រទេសរុស្ស៊ីត្រូវបានដាក់ជាផ្នែកមួយនៃទណ្ឌកម្មនោះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក