ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីអញ្ជើញទៅខេត្តព្រះសីហនុស្វាគមន៍កងស្វ័យការពារជើងទឹកប្រទេសជប៉ុនដោយផ្ទាល់

ខេត្តព្រះសីហនុ៖ នាវាកងស្វ័យការពារជើងទឹក ប្រទេសជប៉ុន នឹងចូលចតជាផ្លូវការនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២២ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយក្រុមមន្រ្តីនៃកងស្វ័យការពារជើងទឹកប្រទេសជប៉ុនផងដែរ។

ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក លោកឧត្ដមសេនីយ៍ឯក ទូច ពលៈ បានចុះត្រួតពិនិត្យកងកម្លាំងនិងធ្វើការណែនាំមុននឹងចុះតាមគោលដៅអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ទូច ពលៈ បានឱ្យដឹងថា សម្តេចតេជោនឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយនាយនាវី និងពលនាវិកនៃកងស្វ័យការពារជើងទឹកប្រទេសជប៉ុន ក្នុងខេត្តព្រះសីហនុ នៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ។

សូមបញ្ជាក់ថា តាមព័ត៌មានដែលទទួលបានកងទ័ពស្វ័យការពារជប៉ុននឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដោយក្នុងនោះក៏នឹងទៅមើលកំពង់ផែរាមផងដែរ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងដែរថា វត្តមានរបស់កងទ័ពស្វ័យការពារជប៉ុន ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ គឺចូលរួមប្រារព្ធពិធីស្វាគមន៍អបអរសាទរខួប៣០ឆ្នាំ ដែលកងទ័ពស្វ័យការពារជប៉ុន បានបញ្ជូនកម្លាំងចេញទៅក្រៅប្រទេស ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅកម្ពុជា ជាលើកទី១។

សូមជម្រាបថា នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿង មានឈ្មោះទី១. URAGA – 463 មាន បណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទម្ងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន ១២៦នាក់។ នាវាទី២. HIRADO – 305 មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិក ចំនួន ៥៤នាក់។ នាវាទាំង២ដឹកនាំ បញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក