ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ចូ បៃឌិន ថាបើអាមេរិកលូកដៃដោយផ្ទាល់នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចនឹងបង្កជាសង្គ្រាមលោកលើកទី៣

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយថា ការចូលរួមដោយផ្ទាល់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងនាំឱ្យមានសង្គ្រាមលោកលើកទី៣។

លោក បៃឌិន បានរិះគន់ការលើកឡើងនៅក្នុងសហរដ្ឋអាមេរិកដែលទាមទារឱ្យមានវត្តមានយោធាសកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងអ៊ុយក្រែន ឬការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ «តំបន់គ្មានការហោះហើរ» ដើម្បីការពារប្រជាជនអ៊ុយក្រែនពីការវាយលុករបស់រុស្ស៊ី។

លោកបានថ្លែងថា៖ «គំនិតដែលថាយើងនឹងបញ្ជូនអាវុធវាយលុកហើយមានយន្តហោះ រថក្រោះ និងរថភ្លើងទៅជាមួយអាកាសយានិកអាមេរិក និងនាវិកអាមេរិកដែលត្រូវបានគេហៅថាសង្គ្រាមលោកលើកទី៣»។

លោកបាននិយាយបន្ថែមថា «យើងនឹងការពារគ្រប់អ៊ីញនៃទឹកដីណាតូ» រួមទាំងសមាជិកណាតូដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ។

មុននេះ ចូ បៃឌិន បានបើកការវាយប្រហារថ្មីលើសេដ្ឋកិច្ចរបស់រុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន ដោយចូលរួមជាមួយសម្ព័ន្ធមិត្តដើម្បីធ្វើទុកបុកម្នេញទីក្រុងមូស្គូលើផ្នែកពាណិជ្ជកម្ម និងបិទមូលនិធិអភិវឌ្ឍន៍ និងប្រកាសហាមឃាត់ការនាំចូលផលិតផ្សេងៗរបស់រុស្ស៊ីជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក