ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកការទូតរុស្ស៊ីនិយាយថាការចរចាជាមួយអ៊ុយក្រែនមើលឃើញការរីកចម្រើនគួរឲ្យកត់សម្គាល់

អន្តរជាតិ៖ កិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែន បានបន្តកាលពីថ្ងៃអាទិត្យ ខណៈដែលសមាជិកនៃគណៈប្រតិភូរុស្ស៊ីបាននិយាយថា ការចរចាជាមួយអ៊ុយក្រែនមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ភាគីទាំងពីរបានជួបពិភាក្សាគ្នាចំនួនបីលើកហើយមកទល់ពេលនេះ ហើយបានព្រមព្រៀងគ្នាលើការបង្កើតច្រករបៀងមនុស្សធម៌ ដែលជាការវិវត្តចុងក្រោយនៃស្ថានភាព។

ប្រតិភូរុស្ស៊ីប្រចាំនៅអ៊ុយក្រែនបាននិយាយថា៖ «មានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ចាប់តាំងពីកិច្ចចរចារុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើម»។

របាយការណ៍នេះបានដកស្រង់សម្តីអ្នកការទូតរុស្ស៊ី លោក Leonid Slutsky ដែលបាននិយាយថា កិច្ចពិភាក្សាជាមួយអ៊ុយក្រែនអាចនឹងបង្កើតសេចក្តីព្រាងកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។

រីឯអ្នកការទូតអ៊ុយក្រែន និងជាទីប្រឹក្សាប្រធានាធិបតី លោក Mykhailo Podolyak កាលពីថ្ងៃអាទិត្យ ក៏បាននិយាយផងដែរថា លោកគិតថា វឌ្ឍនភាពអាចត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ីក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលភាគីរុស្ស៊ីកាន់តែមានភាពស្ថាបនា។

ជាមួយគ្នានេះផងដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃសៅរ៍ ហើយបានជំរុញពួកគេឱ្យមានឥទ្ធិពលលើស្ថានភាពដែលកំពុងតែមានការវិវត្តិបច្ចុប្បន្ននេះដែរ។

រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Macron និង លោក Scholz បានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដំណោះស្រាយការទូតចំពោះជម្លោះក្នុងប្រទេសអ៊ុយក្រែន ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលកំពុងបន្តដើម្បីបញ្ចប់ជម្លោះ។

ប្រធានាធីបតីអ៊ុយក្រែន លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយកាលពីថ្ងៃអាទិត្យថាមនុស្សជិត ១២៥ ០០០នាក់ ត្រូវបានជម្លៀសចេញតាមច្រករបៀងមនុស្សធម៌ពីតំបន់ជម្លោះក្នុងប្រទេសអ៊ុយក្រែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក