ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃកំណត់លក្ខណៈសម្រាប់ការវាយតម្លៃស្នើសុំតម្លើងតំណែងដល់មន្ត្រីនគរបាល

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានណែនាំពីការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីក្នុងការវាយតម្លៃដល់មន្ត្រីនគរបាលជាតិសម្រាប់ការតែងតាំងមុខតំណែងដោយតម្រូវលក្ខខន្តចំនួន៩ ដែលរួមមាន ភាពស្មោះត្រង់ មានសីលធម៌ស្អាតស្អំ មានសុខភាពរឹងមាំ និងឆ្លងកាត់វគ្គបណ្ដុះបណ្ដាលយ៉ាងហោចណាស់ ២ខែកន្លះឡើង។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាដើម្បីពង្រឹងការងារតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិឱ្យកាន់តែល្អប្រសើរថែមទៀត សំដៅបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាល់ការស្នើសុំតែងតាំងមុខតំណែងដល់មន្ត្រីនគរបាលត្រូវពិនិត្យមើលលើ មនសិការស្នេហាជាតិ ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាមន្ត្រីដែលគោរពបទបញ្ជាផ្ទៃក្នុង គោលនយោបាយ និងច្បាប់រដ្ឋ ចេះផ្ដួចផ្ដើមច្នៃប្រឌិត ឧស្សាហ៍ព្យាយាម មានស្មារតីទទួលខុសត្រូវខ្ពស់។

ជាងនេះទៅទៀតពួកគេគឺជាមន្ត្រីដែលមានសីលធម៌រស់នៅស្អាតស្អំ មានសាមគ្គីភាពល្អ ជាអ្នកបម្រើ និងការពារដ៏ស្មោះត្រង់ដល់អង្គភាព និងប្រជាពលរដ្ឋ។ មានសុខភាពល្អ កាយសម្បទាមាំមួន និងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាលជាតិយ៉ាងតិច ២ខែកន្លះឡើង។

រាល់ការតែងតាំងមុខតំណែមន្ត្រីនគរបាលជាតិត្រូវអនុវត្តដោយ មានការស្នើសុំរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានសាមី ថ្នាក់ប្រហាក់ប្រហែល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយភ្ជាប់មកនូវកំណត់ហេតុប្រជុំពិភាក្សាវាយតម្លៃរបស់ថ្នាក់ដឹកនាំអង្គភាព ជាមួយប្រវត្តិរូបសង្ខេបរបស់មន្ត្រីនគរបាលជាតិ ជូនរដ្ឋមន្ត្រីមហាផ្ទៃដើម្បីពិនិត្យសម្រេច។

ក្នុងសេចក្ដីណែនាំបានបញ្ជាក់ថា៖ «រាល់សំណើសុំតែងតាំងមុខតំណែងរួមទាំងសំណុំបែបបទត្រូវឆ្លងតាមរយៈនាយកដ្ឋានបុគ្គលិកដែលជាសេនាធិការធ្វើការពិនិត្យ និងរៀបចំបែបបទតាមនីតិវិធីក្នុងការលើកយោបល់ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីលើកយោបល់ជូនរដ្ឋមន្ត្រីមហាផ្ទៃពិនិត្យសម្រេច»។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយក្នុងខេត្តបាត់ដំបងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការងារជាមន្ត្រីនគរបាលគឺចាំបាច់ក្នុងយល់ដឹងពីច្បាប់ និងមានសីលធម៌វិជ្ជាជីវៈជាមន្ត្រីនគរបាលត្រឹមត្រូវ។ សម្ដេចបានមានបញ្ជាឱ្យធ្វើការរៀបចំឡើងវិញនឹងបណ្ដុះបណ្ដាលដល់មន្ត្រីដែលពុំទាន់ទទួលការបណ្ដុះបណ្ដាល បន្ថែមជាមួយនឹងការធ្វើសវនាកម្មភាពមិនប្រក្រតីនៃការតម្លើងឋាន្តរស័ក្កិផងដែរ។

សម្ដេចក្រឡាហោមថា ការធ្វើកំណែទម្រង់នេះគឺក្នុងន័យតែមួយគត់គឺការធ្វើឱ្យពលរដ្ឋមានសុវត្ថិភាព មានភាពកក់ក្ដៅពីនគរបាល កែប្រែផ្នត់គំនិតរបស់ពលរដ្ឋឱ្យពេញចិត្តនិងជឿទុកចិត្តលើបេសកម្មរបស់នគរបាល៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក