BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤៥ករណីថ្មី (ឆ្លងថ្មីសហគមន៍១១៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣០ករណី ខណៈអ្នកជំងឺ ៣២៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៤,២១៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៤៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៩,២៩២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,០៨២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១២,៥៤៧ករណី(ជាប្រភេទអូមីក្រុង) ៕