ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលអនុញ្ញាតដល់ពលរដ្ឋអាចទិញថ្នាំប្រឆាំងកូវីដ-១៩ «ម៉ូលនូពីរ៉ាវា» បានដល់១០ដូស

ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចអនុញ្ញាដល់ពលរដ្ឋម្នាក់អាចស្នើសុំទិញឱសថប្រឆាំងកូវីដ-១៩ ប្រភេទម៉ូលណាទ្រីសបានដល់ ១០ដូស សម្រាប់តម្លៃ ៥០ដុល្លារក្នុង១ដូស។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រុមការងារចំពោះកិច្ច ឱ្យដឹងថា ការលក់នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាខាប្រៃសណីយ៍កម្ពុជាខេត្ត។

ក្រៅពីអនុញ្ញាតដល់ពលរដ្ឋម្នាក់អាចទិញបាន១០ដូស ក្រុមការងារបានសម្រេចអនុញ្ញាតដល់ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ហាទិញពី១០ ដល់១០០ដូសបានផងដែរ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម ហើយអាចលក់បន្តមិនលើសពី ៦០ដុល្លារអាមេរិកក្នុង១ដូស ហើយយ៉ាងតិច ១សប្តាហ៍ទើបអាចបញ្ជាទិញសារជាថ្មីបាន។

ក្នុងសេចក្ដីជូនដំណឹងនោះក៏បានព្រមានថា៖ «ករណីមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ឬអ្នកលក់ យកទៅលក់បន្តលើសពីតៃម្ល កំណត់ខាងលើ ក្រុមការងារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមនីតិវិធីជាធរមាន»។

ឱសថ Molnupiravir ជាផលិតផលរបស់ក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍនិងផលិតសម្រាប់ព្យាបាលជំងឺកូវីដ-១៩។ ឱសថនេះត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថាមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងត្រូវអនុញ្ញាតឱ្យប្រើប្រាស់តាមវិញ្ញាបនបត្រអនុញ្ញាតចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក