ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅម៉ាល័យ អញ្ជេីញចុះពិនិត្យ ការសាងសង់សាលាឆាន់នៅវត្តលលកស ខេត្តពោធិ៍សាត់

ពោធិ៍សាត់ : នាព្រឹកថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រីឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជេីញចុះត្រួតពិនិត្យការសាងសង់សាលាឆាន់មួយខ្នងនិងវេរប្រគេនទេយ្យទាន ទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្តលលកស ស្ថិតនៅក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

ក្នុងឱកាសនោះ នៃការចុះពិនិត្យការសាងសង់សាលាឆាន់នោះ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី បានថ្វាយនូវគ្រឿងសក្ករបូជា មានទៀន ធូប ផ្កាភ្ញី ដល់បារមីថែរក្សាវត្តលលកស សូមជួយប្រោះព្រំអភិបាលដល់ប្រជាពលរដ្ឋយេីងទាំងអស់សូមជួបតែសេចក្តីសុខគ្រប់ប្រការជៀសផុតពីបញ្ហាក្នុងគ្រប់គ្រួសារ មានគ្រឿងញៀននិងជំងឺរាតត្បាតកូវីដ-១៩ ជាដេីម។

លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ មានសទ្ធាជ្រះថ្លាបានវេរប្រគេននូវទេយ្យទាន ទេយ្យវត្ថុ ដល់ពះសង្ឃដែលគង់នៅវត្តលលកស មានអង្គរ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យបួន។

នៅថ្ងៃដដែលនេះលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី បានបន្តដំណេីរទៅដាក់គ្រឿងសក្ការ:បូជាមានផ្កាភ្ញី ទៀន ធូប បួងសួងដល់បារមីលោកតាឃ្លាំង មឿង អ្នកម្នាងខៀវ និងដួងព្រលឹងមេទ័ពខ្មែរដ៏ខ្លាំងពូកែអង់អាចក្លាហានលះបង់ជីវិតបុព្វហេតុជាតិមាតុភូមិ សូមជួយប្រោះព្រំប្រសិទ្ធពរជ័យបវរមហាប្រសេីរសេចក្តីសុខគ្រប់ប្រការដល់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខែ្មរទាំងអស់រស់នៅដោយសុខសាន្ត ជៀសផុតនូវជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺរាតត្បាតកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក