សៀមរាប : នាថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ លោក ស៊ិន ធួន ម្ចាស់ចម្ការដាំផ្លែតាង៉ែន ឬមៀនប៉ៃលិន នៅតំបន់ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំបានឲ្យដឹងថាបន្ទាប់ពីប្រកបរបរដាំដើមតាង៉ែននេះ អស់រយៈពេលប្រមាណពី៥ឆ្នាំទៅ៧ឆ្នាំមកហើយទទួលបានផលជាបណ្ដើរៗហើយនោះជាពិសេសពេលដែលលោកបានយកផ្លែឈើប្រភេទនេះទៅលក់នៅតាមទីផ្សារក្នុងស្រុក មិនសូវមានអ្នកចាប់អារម្មណ៍ជាផលិតផលនៅក្នុងខេត្ដសៀមរាបនៅឡើយទេ បើទោះបីលោកប្រាប់ថាជាផ្លែតាង៉ែនដាំនៅចំការរបស់លោករនៅក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្ដសៀមរាប ក៍ដោយព្រោះដោយសារជាទូទៅដើមឈើប្រភេទនេះគឺមាននៅតែខេត្តប៉ៃលិន ដែលគេឲ្យឈ្មោះថា មៀនប៉ៃលិន ។
លោក ស៊ិន ធួន បានឲ្យដឹងទៀតថា លោកបានដាំដើមតាង៉ែននេះចំនួន៥០០ដើម លើផ្ទៃដីមួយហិកតាកន្លះដែលឆ្នាំនេះទទួលបានផលប្រមាណ៧តោនឆ្នាំមុនៗមិនសូវបានទិន្នផលនោះទេ ដោយសារជួបគ្រោះរាំងផង និងខ្វះបច្ចេកទេសផងប៉ុន្តែនៅឆ្នាំនេះផ្លែតាង៉ែនមិនសូវមានទីផ្សារទេព្រោះមិនសូវមានអ្នកទៅទិញដល់ចំការ ដែលខុសប្លែកពីឆ្នាំមុនៗមានអ្នកកម្មង់ទិញដល់ចំការនិងមានតម្លៃខ្ពស់គួរសម្យ ហើយការថយចុះសម្រាប់ឆ្នាំនេះអាចបណ្ដាលមកពីបញ្ហាជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្ននេះផ្លែមៀនប៉ៃលិន តម្លៃក្នុងមួយគីឡូក្រាម ចំនួន៥ពាន់រៀលហើយដឹកជញ្ជូនដល់ផ្ទះដូច្នេះក្នុងឱកាសនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប សូមជួយគាំទ្រផ្លែឈើប្រភេទនេះផងព្រោះវាជាផលិតផលបានមកពីការដាំដុះនៅខេត្ដសៀមរាបរបស់យើង៕
ប្រភព : មន្ទីរព័ត៌មានខេត្តសៀមរាប