វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសរសេរនៅលើគណនី Twitter របស់គាត់កាលពីថ្ងៃអាទិត្យ (១៣ មីនា)ថា គាត់បានតេស្តវិជ្ជមានកូវីដ ១៩ ហើយលោកក៏ជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង។
លោក អូបាម៉ា ក៏បានបញ្ជាក់លើ Twitter ដោយបន្ថែមថា ភរិយារបស់គាត់គឺលោកស្រី Michelle Obama រហូតមកដល់ពេលនេះគឺនៅតេស្តអវិជ្ជមាន។
គាត់បានសរសេរថា៖ «Michelle និងខ្ញុំដឹងគុណដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួមទាំងដូសជំរុញ»។
បន្ទាប់ពីមានការចាក់វ៉ាក់សាំង ករណីឆ្លងប្រចាំថ្ងៃរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ដែលមានជាមធ្យមប្រហែល ៣៥ 000 ករណីក្នុងមួយថ្ងៃនៅពាក់កណ្តាលខែមីនា បើប្រៀបធៀបទៅនឹងកម្រិតខ្ពស់បំផុតជាមធ្យម ៨១0 000 ករណីក្នុងមួយថ្ងៃនៅពាក់កណ្តាលខែមករា៕