ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចដកហូតសាច់ជ្រូកខូចគុណភាពប្រមាណ ៦០០គីឡូក្រាមដែលលួចនាំចូលពីប្រទេសថៃ

បាត់ដំបង៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក បានធ្វើការបង្ក្រាបឃាត់រថយន្ត ១គ្រឿងដកហូតសាច់ជ្រូកខូចគុណភាព ចម្រុះប្រមាណ ៦០០គីឡូក្រាម ខណៈដែលឈ្មួញលួចនាំចូលពីប្រទេសថៃ។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៩ គោលដៅដាក់ចរាចរណ៍នៅចំណុចក្បែរច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានឃាត់រថយន្តមួយ គ្រឿងម៉ាក LEXUS RX300ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2A -7015 ដែលអ្នកបើកបរឈ្មោះ រ៉ន ធឿត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ ព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណ:ដែលព្យាយាមបើករត់គេចពីសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ ហើយក្រោយធ្វើការបង្ក្រាបសមត្ថកិច្ចធ្វើការពិនិត្យក្នុងរថយន្តឃើញមានគ្រឿងក្នុងសាច់ជ្រូកចម្រុះខូចគុណភាពប្រមាណ ៦០០គីឡូក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីបង្ក្រាបបាន មន្រ្តីជំនាញបាននាំយកសាច់ខូចគុណភាពនេះទៅដុតកម្ទេចចោលនៅទី លានចាក់សំរាមស្រុកកំរៀងស្ថិតក្នុងភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង រីឯរថយន្តនិងម្ចាស់បាននាំមកកាន់ការិ យាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក