ភ្នំពេញ៖ “បើទោះមិនបានរៀនសូត្រពេញលេញ តែយុវជនជំនាន់មុនបានដឹកនាំប្រទេសគួរឲ្យស្ងើចសរសើរ” នេះជាអ្វីដែលសមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានលើកឡើងនៅថ្ងៃនេះ។
លោក ហ៊ុន ម៉ានី បានសរសេរលើទំព័រហ្វេសបុករបស់លោកថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះថា ដោយសារកត្តាសង្គ្រាម ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលជាយុវជនជំនាន់មុន មិនទទួលបានការសិក្សារៀនសូត្រពេញលេញនៅក្នុងសាលារៀននោះទេ ប៉ុន្តែអ្នកទាំងនោះបានខិតខំ ពុះពារ លះបង់គ្រប់យ៉ាង រហូតដល់ការនាំមកបាននូវដោយជោគជ័យនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់កម្ពុជា។
លោកសរសេរបន្ថែមថា៖ «យុវជនជំនាន់ក្រោយពិតជាស្ងើចសរសើរចំពោះស្មារតី ការលះបង់ និងឆន្ទៈដែលកាត់ថ្លៃមិនបាននេះ»។
លោកបានជំរុញដល់យុវជនជំនាន់ក្រោយឱ្យបន្តថែរក្សា នូវអ្វីដែលយុវជនជំនាន់មុនបានបន្សល់ទុក ហើយបន្តសិក្សា រៀនសូត្រ ហ្វឹកហាត់សមត្ថភាព ក៏ដូចជាពង្រឹងសតិអារម្មណ៍ ស្មារតី ឆន្ទ: និងត្រៀមខ្លួនតស៊ូ លុតដំ លះបង់ នៅពេលដែលប្រទេសជាតិត្រូវការផងដែរ៕