BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១២៥ករណីថ្មី (ឆ្លងថ្មីសហគមន៍១២៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ ៣៤៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៤,០៦៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៤៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៨,៩៦៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,០៥២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១២,៤៣២ករណី(ជាប្រភេទអូមីក្រុង) ៕