ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងការបរទេសកំពុងទាក់ទងជាមួយអាជ្ញាធរថៃស្រាវជ្រាវការចុះផ្សាយដែលថាមានជនជាតិថៃប្រឈមនឹងការជួញដូរសរីរាង្គនៅកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានអត់អ្នកសារព័ត៌មានដឹងថា គ្មានការជួញដូរសរីរាង្គមនុស្សនៅកម្ពុជានោះទេ។ គណៈក្រសួងការបរទេសកម្ពុជាកំពុងធ្វើទំនាក់ទំនងទៅនៅអាជ្ញាធរថៃដើម្បីស្វែងរកព័ត៌មានបន្ថែមពីការចោទប្រកាន់នេះ។

ការចេញមុខបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជានៅពេលនេះគឺបន្ទាប់ពីមានសារព័ត៌មាន Thai Examiner ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា។

លោក ជុំ សន្ទរី បញ្ជាក់ថា៖ «អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ»។

លោកបានបញ្ជាក់ថា ពេលនេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមិនា) ពុំទាន់ទទួលបានការបញ្ជាក់ណាមួយថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ។

ស្ថានទូតកំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត។

កាលពីក្នុងអំឡុងខែកុម្ភៈកន្លងទៅ មានជនជាតិចិនម្នាក់បានអះអាងថាខ្លួនត្រូវបានគេបង្ខាំងនៅខេត្តព្រះសីហនុ ដើម្បីធ្វើជាទាសករបូមឈាមលក់ក៏ប៉ុន្តែក្រោយពីបានធ្វើការស៊ើបអង្កេតសមត្ថកិច្ចរកឃើញថាគឺរឿងប្រឌិត ដែលជនជាតិចិនម្នាក់នោះនិងបក្សពួកបង្កើតឡើងដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះមុខច្បាប់បន្ទាប់ពីលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក