ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ខៀវ កាញារីទ្ធ ទីក្រុងភ្នំពេញជារាជធានីមួយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋបានច្រើន

ភ្នំពេញ : ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បាននិយាយថា "ទីក្រុងភ្នំពេញបានក្លាយជារាជធានីមួយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋបានច្រើនជាឱកាសសម្រាប់ការរៀបចំកិច្ចប្រជុំជាអន្តរជាតិផ្សេងៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ។

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងពីការត្រៀមរបស់ក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែលគ្រោងនិងធ្វើឡើងនៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ 

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថាការដែលជួបប្រជុំប្រចាំសប្តាហ៏នេះឡើងវិញ ដោយសារថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងព័ត៌មាន បានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់គ្នារួចហើយក៏ប៉ុន្តែយើងទាំងអស់គ្នានៅប្រកាន់ភ្ជាប់តាមវិធានការណ៏និងការណែនាំរបស់ក្រសួងសុខាភិបាលនិងប្រមុខរាជរដ្ឋាភិបាល (៣កុំ៣ការពារ) ។

កិច្ចប្រជុំប្រចាំសប្តាហ៏ដែលធ្វើឡើងក្រោមអធិបតីភាព លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការពិនិត្យលើវឌ្ឍនភាពការងាររបស់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន រួមទាំងផ្នែកពាក់ពន្ធ័ទាំងការងារជាតិនិងទំនាក់ទំនងអន្តរជាតិ សម្រេចអនុវត្តន៏បានក្នុងរយះពេលកន្លងមកនេះរួមទាំងបញ្ហាប្រឈមនានា ពិសេសទាក់ទងជំងឺកូវីដ-១៩។

ប្រភព : អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក