កណ្ដាល៖ អគ្គបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ ថ្ងៃបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ ដែលបានមកធ្វេីភារកិច្ចការពារសន្តិសុខសុវត្ថិភាពជូនសម្តេចទាំងទ្វេរ និងក្រុមគ្រួសារ។
កងវរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ ដឹកនាំឧត្ដមសេនីយ៍ គៀង សាវុធ។ កងវរសេនាតូចលេខ២៤៦ ត្រូវបានប្រកាសបង្កើតឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសម័យរដ្ឋកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០។
កងនេះក្រោយមកត្រូវបានបញ្ចូលទៅក្នុងកងឯកភាពយោធភូមិភាគពិសេស គ្រប់គ្រងដោយឧត្ដមសេនីយ៍ ព្រំ ឌិន។ ទាហានក្នុងកងវរសេនាតូចលេខ២៤៦ ត្រូវបានប្រមុខកងទ័ពចាត់ទុកថា ជាកងទ័ពចល័តប្រយុទ្ធពិសេស៕