សុខភាព : បើសិនជាការរលាកភ្លើងត្រឹមតែធ្វើឱ្យស្បែកឡើងក្រហម ជួនកាលមានលេចនូវពងតូចៗផងនោះ អ្នកត្រូវបើកបង្ហូរទឹកពីលើកនែ្លងរលាកឱ្យបានយ៉ាងតិច៥នាទី។ ការធ្វើបែបនេះអាចទប់ស្កាត់កំដៅមិនឱ្យសាយភាយកាន់តែធំនិងរលាកកាន់តែជ្រៅថែមទៀត។ បន្ទាប់មកអ្នកការពារកន្លែងស្បែករលាកជាមួយក្រណាត់បិទដំបៅដែលគ្មានមេរោគ។
បើការរលាកមានលក្ខណៈធ្ងន់ធ្ងររហូតធ្វើឱ្យខូចស្បែកលើ (épiderme) និងស្បែកក្នុង (derm) ជាដំបូង គេត្រូវដោះសំលៀកបំពាក់ដែលងាយរក្សាកម្ដៅ (លើកលែងតែសំលៀកបំពាក់ដែលរលាយស្អិតជាប់មុខរបួស) មុននឹងទៅត្រាំទឹកត្រជាក់ចំនួន១៥នាទី និងត្រូវបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់។
សំរាប់ករណីរលាកដោយសារជាតិគីមី ប្រសិនបើផលិតផលគីមីកំពប់លើសំលៀកបំពាក់ អ្នកត្រូវដោះវាចេញ (លើកលែងតែសំលៀកបំពាក់ដែលរលាយនៅពេលរលាក) និងនាំយកផ្នែកដែលរលាកទៅដាក់ក្រោមទឹកត្រជាក់ ហើយអ្នកកុំភ្លេចបោកគក់សំលៀកបំពាក់ដែលមានប្រឡាក់ជាតិគីមីផង។
ប្រការដែលមិនត្រូវធ្វើ : មិនត្រូវលាបបឺរ ប្រេងឆា ទឹកខ្មេះ ថ្នាំដុសធ្មេញពីលើដំបៅរលាកជាដាច់ខាត។
ប្រការចៀសវាង : គេមិនត្រូវលាយផលិតផលគីមីក្បែរប្រភពភ្លើង (ដូចជា បំពង់ផ្លុំភ្លើង ឬបារី) នោះទេ ត្រូវមានវិធានការបង្ការចាំបាច់ដើម្បីចៀសវាងការខ្ទាត ឬកំឮពប់ដោយចៃដន្យ។