ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងត្រូវបានប្រគល់ជូនសាធារណរដ្ឋឡាវនៅព្រឹកថ្ងៃទី១២ ខែមីនានេះ

ស្ទឹងត្រែង៖ រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រគល់ជូនរដ្ឋាភិបាលឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវហើយនៅព្រឹកថ្ងៃទី១២ ខែមីនានេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការផ្ដល់ជំនួយជារថយន្តចំនួន ១០គ្រឿងនៅពេលនេះគឺជាការបង្ហាញនូវមនោសញ្ចេតនាបងប្អូននិងមិត្តភាពរវាងកម្ពុជាឡាវព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រីកម្ពុជាដល់ប្រជាជននៃប្រទេសជិតខាងផងដែរ។ លោកស្រីសង្ឃឹមថាមិត្តភាពរវាងប្រទេសកម្ពុជានិងឡាវគឺកាន់តែមានភាពរឹងមាំបន្ថែមទៀតដែលរួមចំណែកដល់ការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរនិងក្នុងតំបន់។

រដ្ឋមន្ត្រីសុខាភិបាលប្រទេសឡាវ លោក Bounfeng Phoummalaysith បានថ្លែងអំណរគុណទៅដល់សម្ដេចតេជោ ក៏ដូចជារដ្ឋាភិបាលកម្ពុជាចំពោះការផ្ដល់ជំនួយជារថយន្តនេះ និងសង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជាឡាវនិងកាន់តែរីកចំរើនបន្ថែមទៀត។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ដល់រដ្ឋាភិបាលឡាវដើម្បីជួយដល់ប្រទេសនេះក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការផ្ដល់នេះគឺបន្ទាប់ពីមានជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក ផាន់ខាំ វីផាវ៉ាន់ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រទេសកម្ពុជាបានផ្ដល់ជំនួយប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវចំនួន ៣ដងរួចហើយដែលសរុប មានទឹកប្រាក់ប្រមាណ ១៣លានដុល្លារអាមេរិក វ៉ាក់សាំង ៧០ម៉ឺនដូស រថយន្ត ២គ្រឿង ម៉ាស់ ២លាន ១សែន និងបរិក្ខាពេទ្យជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក