ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកមើលឃើញពី «ការកើនឡើងបញ្ហារធ្ងន់ធ្ងរ» នៅពេលដែលកូរ៉េខាងជើងចាប់ផ្តើមប្រព័ន្ធមីស៊ីលអន្តរទ្វីបថ្មី

អន្តរជាតិ៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ថាប្រទេសកូរ៉េខាងជើងបានដាក់ពង្រាយប្រព័ន្ធកាំជ្រួចអន្តរទ្វីបថ្មីមួយនៅក្នុងការធ្វើតេស្តបាញ់សាកល្បងកាលពីថ្ងៃទី២៦ ខែកុម្ភៈ និងថ្ងៃទី០៤ ខែមីនា។

ប្រព័ន្ធមីស៊ីលត្រូវបានគេមើលឃើញថាត្រូវបានដាក់បង្ហាញនៅឯក្បួនដង្ហែក្នុងរដ្ឋធានីព្យុងយ៉ាងក្នុងខែតុលា ឆ្នាំ២០២០ ដោយមានវត្តមានមេដឹកនាំកំពូល លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតពេលដែល កាំជ្រួចត្រូវបានដង្ហែរឆ្លងកាត់ហ្វូងមនុស្សនៃហ្វូងក្នុងពិធីនោះ។

មីស៊ីលថ្មីនេះគឺប្រភេទមីស៊ីលអន្តរទ្វីប (ICBM) ប៉ុន្តែមិនបានថាអាចបាញ់ឆ្លងអន្តរទ្វីបបានដែរឬយ៉ាងណានោះទេ ប៉ុន្តែគេជឿថាមីស៊ីលនេះមានសមត្ថភាពក្នុងការបាញ់បានក្នុងរយៈចម្ងាយឆ្ងាយ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ដែលបាននិយាយថា កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើននៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីផ្តល់ព័ត៌មានពេលវេលាជាក់ស្តែងស្តីពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក