ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថាន សហការជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុប្រឆាំងការលាងសម្អាតប្រាក់នៅក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានៃធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការផ្លាស់ប្តូរព័ត៌មានដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថាន។

ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានៃធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើចុះអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ រវាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា។

ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជាលោកស្រី សាយ សំអាត បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានប្រព្រឹត្តឡើង ក្នុងកិច្ចដំណើរការផ្លាស់ប្តូរព័ត៌មាន និងជំរុញកិច្ចសហប្រតិបត្តិការក្នុងស្រុក សំដៅធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកស្រីបន្តថា ការចុះអនុស្សរណៈយោគយល់នេះ មិនត្រឹមតែជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្តើមនូវកិច្ចសហការរួមគ្នា និងប្រកបដោយការទទួលខុសត្រូវរួមក្នុងការប្រឆាំងទប់ស្កាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថានផងដែរ។

នេះគឺជាសក្ខីភាពមួយដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងស្រុក ជំរុញអាជ្ញាធរពាក់ព័ន្ធក្នុងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរក ទប់ស្កាត់ ការពារ និងបង្ក្រាបរាល់ការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

ជាមួយគ្នានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងថា អនុស្សរណៈនេះ មានគោលបំណងរួម ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងទិន្នន័យនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថាន។

ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរនេះ ក៏បានធ្វើឡើងក្នុងគោលបំណងសំខាន់ចម្បងៗ គឺដើម្បីប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជា និងជាយន្តការរួមមួយនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការងារទប់ស្កាត់ បង្ក្រាបរាល់បទល្មើសឧក្រិដ្ឋខុសច្បាប់ទាំងឡាយ ដែលជាការគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តំបន់ និងសកលលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក