ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភាគហ៊ុនធ្លាក់ និងបញ្ហាអតិផរណាកើនឡើងស្របពេលមានវិបត្តិនៅអ៊ុយក្រែន

អន្តរជាតិ៖ ភាគហ៊ុនអាស៊ីបានបន្តការធ្លាក់ចុះជាសកលកាលពីថ្ងៃសុក្រ បន្ទាប់ពីសហរដ្ឋអាមេរិកជួបប្រទះបញ្ហារអតិផរណា បានជំរុញមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត។

លោក Rob Carnell ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ING ក្នុងប្រទេសសិង្ហបុរីបាននិយាយថា៖ «ម៉ាក្រូសេដ្ឋកិច្ចកំពុងមានបញ្ហាអតិផរណាដ៏ធ្ងន់ធ្ងរដែលបង្ហាញថាយើងនឹងឃើញគោលនយោបាយរូបិយវត្ថុកាន់មានភាពតឹងតែង» ។

លោកបន្ថែមថា សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនទំនងជានឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងចាប់ពីប្រេងសាំង រហូតដល់ទំនិញកសិកម្មមានតម្លៃថ្លៃ។

លោកថា៖ «ប្រាក់ចំណូលរបស់មនុស្សគ្រប់គ្នានឹងធ្លាក់ចុះ។ ពិភពលោកនឹងកាន់តែយ៉ាប់យ៉ឺន។ តើអ្នកត្រូវការអ្វីទៀត?»។

សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏មានការដំឡើងពន្ធលើទំនិញជាច្រើនរបស់រុស្ស៊ី ដែលនឹងបង្កើនសម្ពាធបន្ថែមទៀតលើសេដ្ឋកិច្ចដែលកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ។

ជាមួយគ្នានេះដែរ សន្ទស្សន៍របស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៅជប៉ុន (.MIAPJ0000PUS) បានធ្លាក់ចុះ ២,0% ។

សន្ទស្សន៍ភាគហ៊ុន Hang Seng (.HIS) វិញបានធ្លាក់ចុះ ៣.៧% ជាមួយនឹងភាគហ៊ុនរបស់ក្រុមហ៊ុន Yum China (9987. HK) ។

ការលក់ភាគហ៊ុនរបស់ចិនបានកើតឡើងខណៈនិយ័តករមូលបត្ររបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃសុក្រដោយមានទំនុកចិត្តថាខ្លួននឹងឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិកលើការត្រួតពិនិត្យមូលបត្រទប់ទល់ទៅនឹងការធ្លាក់នេះផងដែរ។

សម្រាប់ភាគហ៊ុនរបស់ជប៉ុន Nikkei (.N225) បានធ្លាក់ចុះ ២,៤% ខណៈដែលភាគហ៊ុនកូរ៉េខាងត្បូង (.KS11) បានធ្លាក់ចុះ ១,១% និងភាគហ៊ុនអូស្ត្រាលី (.AXJO) បានធ្លាក់ចុះ 0,៩% ។

ទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា អតិផរណានៅអាមេរិកបានកើនឡើង ៧,៩% ប្រចាំឆ្នាំនៅក្នុងខែកុម្ភៈដែលជាការកើនឡើងដ៏ធំបំផុតក្នុងរយៈពេល ៤០ឆ្នាំកន្លងមក។

ចំណែក នៅក្នុងទីផ្សាររូបិយប័ណ្ណប្រាក់អឺរ៉ូបានឡើងថ្លៃ 0,១២% នៅតម្លៃ $ ១ ០៩៩៤ ដោយសារ ECB បានបរាជ័យក្នុងការជំរុញសន្ទុះសម្រាប់រូបិយប័ណ្ណ។

ប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារចាប់តាំងពីខែមករា ឆ្នាំ២០១៧ នៅតម្លៃ ១១៦,៧២ក្នុងមួយដុល្លារ។ សន្ទស្សន៍ប្រាក់ដុល្លារ (.DXY) បានរក្សាស្ថិរភាពនៅតម្លៃ៩៨,៥៦ ក្រោមកម្រិតខ្ពស់ជាង ១-១/២នៃ ៩៩,៤១ កាលពីថ្ងៃចន្ទ។

នៅក្នុងទីផ្សារមូលបត្របំណុល ទិន្នផលនៅលើប័ណ្ណរតនាគាររបស់សហរដ្ឋអាមេរិករយៈពេល ១០ឆ្នាំគឺនៅ ១,៩៧៩៤% ខណៈពេលដែលទិន្នផលសញ្ញាប័ណ្ណរដ្ឋាភិបាលរយៈពេល ១០ឆ្នាំរបស់ប្រទេសជប៉ុនគឺនៅ ០,១៨៥% ។

នៅក្នុងទីផ្សារទំនិញ ប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ០,២% នៅត្រឹម ១០៦,២៦ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងតម្លៃ ១០៩,២៣ដុល្លារក្នុងមួយបារ៉ែល។

មាសបានធ្លាក់ចុះប្រហែលកន្លះភាគរយ ដែលបច្ចុប្បន្នមានតម្លៃ $១ ៩៨៦,៤៧ក្នុងមួយអោន៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក