ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វៀតណាមត្រៀមធ្វើតេស្តខ្នាតធំលើប្រជាជនមួយទីក្រុង ក្រោយរងការគំរាមពីវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី

វៀតណាម៖ រដ្ឋាភិបាលប្រទេសវៀតណាម សង្ឃឹមថានឹងអាចទប់ស្កាត់ និងរកដំណោះស្រាយដ៏ល្អមួយបានទាន់វេលា ទល់នឹងការរាតត្បាតនៃវីរុសកូវីដ-១៩ ប្រភេទថ្មី ដោយនឹងចាត់វិធានការធ្វើតេស្តទៅលើប្រជាជនទាំងអស់នៅទីក្រុងហូជីមិញ ខណៈកន្លងមកទីក្រុងធំបំផុតលំដាប់ទី២នេះ ក៏បានចាប់ផ្តើមអនុវត្តនូវវិធានការគម្លាតសង្គមបែបថ្មីទៀតផង។

កន្លងមកវៀតណាមបានទទួលជោគជ័យយ៉ាងខ្លាំងក្លាក្នុងការទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាក្តី ពេលនេះវៀតណាមក៏នៅតែជៀសមិនផុត ព្រមទាំងរងការគម្រាមកំហែងដោយសារការរកឃើញនូវប្រភេទថ្មីនៃវីរុសកូវីដ-១៩ ដែលជាប្រភេទកូនកាត់រវាងវីរុសដែលរកឃើញនូវអង់គ្លេស និងឥណ្ឌា ដែលគេទទួលស្គាល់ថាមានភាពគ្រោះថ្នាក់ និងអាចឆ្លងតាមរយៈខ្យល់ក្នុងបរិយាកាស។ គេបានរកឃើញករណីវិជ្ជមាន ១២៥ករណី ក្នុងបេសកកម្មរបស់គ្រិស្តសាសនិកមួយក្រុម ដែលបង្ខំឱ្យទីក្រុងហូជីមិញ ត្រៀមតេស្តទៅលើប្រជាជននៃទីក្រុងទាំងមូលដែលមានចំនួនសរុបជាង ១៣លាននាក់។

បែបណាក៏ដោយ វាហាក់មិនមែនជារឿងងាយស្រួលឡើយសម្រាប់ផែនការនេះ ពោលគឺអាជ្ញាធរអាចមានលទ្ធភាពធ្វើតេស្តបានយ៉ាងច្រើនត្រឹម ១០ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលមានន័យថាគេត្រូវការពេលយ៉ាងហោច ៤ខែដើម្បីធ្វើតេស្តបានគ្រប់ចំនួនប្រជាជន ១៣លាននាក់នេះ។ គួរឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ៣១ ខែឧសភានេះ ទីក្រុងហូជីមិញ បានដាក់នូវបំរាមជួបជុំ ដើម្បីរក្សាគម្លាតបុគ្គលក្នុងសង្គម ពោលគឺរយៈពេល ១៥ថ្ងៃទៅមុខ ហាងទំនិញ និងភោជនីយដ្ឋានទាំងអស់ត្រូវបិទទ្វារ ហើយសកម្មភាពផ្នែកសាសនាទាំងឡាយត្រូវបានហាមឃាត់។ ទីក្រុងហូជីមិញ បានដាក់បំរាមមិនឱ្យមានការជួបជុំមនុស្សលើសពី ១០នាក់ឡើយ ឬអាចបានច្រើនបំផុតត្រឹម ៥នាក់ប៉ុណ្ណោះ។

គិតមកដល់ពេលនេះ វៀតណាមទើបតែបានផ្តល់វ៉ាក់សាំងដល់ប្រជាជនប្រមាណជា ១លាននាក់ប៉ុណ្ណោះ ឬស្មើនឹងប្រមាណ ១ភាគរយនៃចំនួនប្រជាជនសរុបជាង ១០០លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក