ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទារិកាអាយុជាង១ឆ្នាំកើតជំងឺផ្ដាសាយបក្សីប្រភេទA/H9

ភ្នំពេញ៖ ក្រុមគ្រូពេទ្យបានរកឃើញទារិកាអាយុជាង ១ឆ្នាំម្នាក់នៅក្នុងខេត្តសៀមរាប មានជំងឺផ្ដាសាយបក្សីប្រភេទ A/H9 (Influenza A/H9)។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះថា ក្រុមគ្រូពេទ្យបានរកឃើញករណីជំងឺផ្តាសាយបក្សី ប្រភេទ A/H9 (Influenza A/H9) លើទារិកាម្នាក់តាមរយ:ប្រព័ន្ធតាមដានជំងឺរលាកសួត របស់ក្រសួងសុខាភិបាល ដែលបានបង្ហាញលទ្ធផលបញ្ជាក់នៅថ្ងៃទី១០ ខែមីនា ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិ ។

ករណីជំងឺផ្តាសាយបក្សីនេះកើតលើទារិកា អាយុ១ឆ្នាំ ១ខែ រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដោយនៅក្នុងភូមិនោះមានមាន់ងាប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភ: ២០២២មកម្ល៉េះ។

ទារិកានោះមានរោគសញ្ញា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម និងបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

បន្ទាប់ពីបានរកឃើញករណីនេះ ក្រសួងសុខាភិបាលបានបញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការណ៏ជាមួយ មន្ត្រីក្រុមឆ្លើយតបបន្ទាន់ខេត្ត ចុះអង្កេតស្រាវជាវ បង្ការ និងទប់ស្កាតការរាត្បាត ព្រមទាំងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាននោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក