ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ុយក្រែនព្យាយាមការពារបេតិកភណ្ឌរបស់ពួកគេនៅកំពង់ផែសមុទ្រខ្មៅ

អ៊ុយក្រែន៖ នៅក្នុងទីក្រុងកំពង់ផែ Odessa នៃសមុទ្រខ្មៅ ជញ្ជាំងនៃបាវខ្សាច់កម្ពស់ជាច្រើនម៉ែត្រព័ទ្ធជុំវិញរូបសំណាក់Duke de Richelieu ដែលជាអភិបាលដើមសតវត្សទី១៩ ដែលបានជួយប្រែក្លាយកំពង់ផែសមុទ្រខ្មៅទៅជាទីក្រុងទំនើបមួយ។

រូបសំណាកដ៏ល្បីល្បាញនៅលើមហាវិថី Primorsky ត្រូវបានសាងសង់ក្នុងឆ្នាំ១៨២៨ និងជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ។

បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានចាប់ផ្តើមវាយលុកទីក្រុងនានារបស់អ៊ុយក្រែនដូចជា Mariupol សារមន្ទីរ និងអាជ្ញាធរក្នុងតំបន់បានប្រញាប់ប្រញាល់ដើម្បីការពារបេតិកភណ្ឌរបស់ពួកគេ ដោយបានលួចលាក់ទុកនូវស្នាដៃសិល្បៈដ៏មានតម្លៃ រូបតំណាងសាសនា និងពង្រឹងបូជនីយដ្ឋានជាតិ។

សាលល្ខោនអូប៉េរ៉ា Odessa ដ៏ល្បីនៅសតវត្សរ៍ទី១៩ របស់ជនជាតិអ៊ីតាលីដែលបានរួចពីការបំផ្លាញពីសង្គ្រាមលោកលើកទី២ ក៏ត្រូវបានហ៊ុព័ទ្ធជុំវិញដោយរបាំងបាវខ្សាច់ខណៈដែលរថយន្តយោធាមួយត្រូវបានចតនៅច្រកចូលរបស់វា។

ទាហានកំពុងយាមនៅជុំវិញកន្លែងសម្គាល់ប្រវត្តិសាស្ត្រ និងនៅតាមដងផ្លូវដែលនៅសេសសល់និងក្នុងកំពង់ផែក្រុង។

នៅពេលដែលស៊ីរ៉ែនវាយលុកតាមអាកាសត្រូវបានគេឮកាលពីថ្ងៃព្រហស្បតិ៍ តាមផ្លូវដែលពោរពេញទៅដោយរបាំងប្រឆាំងរថក្រោះ ត្រូវបានបញ្ចេញ ដើម្បីការពារទាហាននិងអ្នកបម្រុង។

ទាហានអាយុ ២៨ឆ្នាំ Andriy បាននិយាយថា៖ «រាល់សង្រ្គាមគឺជាគ្រោះមហន្តរាយ... យើងសង្ឃឹមថាវានឹងបញ្ចប់ក្នុងពេលដ៏ខ្លីបំផុត»។

ទាហានម្នាក់ទៀតដែលកំពុងល្បាតបានលម្ហែដោយការលេងភ្លេង២ទៅ៣បទនៅលើព្យាណូនៅតាមផ្លូវ។

ទីក្រុងនេះខ្លាចការវាយប្រហារពីរុស្ស៊ីដែលអាចនឹងវាយចេញសមុទ្រ។ កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រទេសនេះ។

អ្នកស្រុកកំពុងជម្លៀសចេញពីទីក្រុងនេះ ខណៈអ្នកនាំពាក្យរបស់អភិបាលក្រុងបាននិយាយថា ពួកគេមិនមានស្ថិតិថាតើមានមនុស្សប៉ុន្មាននាក់ដែលនៅសល់នោះទេ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក